ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តរតនគិរី​ចាប់ខ្លួន​មេខ្យល់​២​នាក់​ពី​បទ​ល្បួង​ក្មេង​ៗ​ទៅ​បួស

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ជា​មេខ្យល់​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តរតនគិរី សហការ​ជាមួយ​កម្លាំង​នគរបាល​ឃុំ​តា​អង និង​លោក​ចៅអធិការ​វត្ត​អូរ​ឫស្សី ខេត្តក្រចេះ ចាប់ខ្លួន បន្ទាប់​ពី​កម្លាំង​នគរបាល​ខេត្តក្រចេះ​ឃាត់ខ្លួន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ជា​មេខ្យល់​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តរតនគិរី សហការ​ជាមួយ​កម្លាំង​នគរបាល​ឃុំ​តា​អង និង​លោក​ចៅអធិការ​វត្ត​អូរ​ឫស្សី ខេត្តក្រចេះ ចាប់ខ្លួន បន្ទាប់​ពី​កម្លាំង​នគរបាល​ខេត្តក្រចេះ​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​តាក់ស៊ី​​ម្នាក់​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​ផ្លូវជាតិ​លេខ​៧៨ ក្បែ​វត្ត​អូរ​ចេ​ង ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មាន ១-​ឈ្មោះ ភឹ​ម ហៅ​តា​ឥសី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ និង​២-​ឈ្មោះ ជិន គឹ​ម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។ ទាំង​២​នាក់​រស់នៅ​ភូមិ​ល្បាំ​ង​១ ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ថា​បាន​បាត់​កូន​ៗ​នោះ កម្លាំង​នគរបាល​ខេត្តរតនគិរី​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឈាន​បាន​កំណត់​មុខ​សញ្ញា និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​រត់​ឡាន​តាក់ស៊ី​ម្នាក់ និង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង ព្រមទាំង​រំដោះ​ក្មេង​បាន​៣​នាក់ និង​ក្មេង​ម្នាក់​ដែល​ធ្វើ​ជា​ធ្នាក់​បាន​ដោយ​ជោគជ័យ ។

ក្រោយ​ពេល​ឃាត់ខ្លួន អ្នក​រត់​ឡាន​តាក់ស៊ី​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ខ្លួន​បើកឡាន​មក​ទទួលយក​ក្មេង​ទាំង​៣​នាក់​នេះ​តាម​បញ្ជា​របស់​មេខ្យល់​ប៉ុណ្ណោះ ដែល​កាលពី​ម្សិលមិញ​ខ្លួន​បាន​ដឹក​ក្មេង​ៗ៥​នាក់​រួម​ជាមួយ​មេខ្យល់​២​នាក់​ទៅ​កាន់​ខេត្តក្រចេះ​ទៀត​ផង ។

នគរបាល​ប៉ុ​ស្ត៍​ឃុំ​តា​អង​ម្នាក់​ដែល​ចុះ​ប្រតិបត្តិ​ដោយ​ផ្ទាល់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មេខ្យល់​បាន​នាំ​ក្មេង​ពី​ខេត្តរតនគិរី​៥​នាក់​ទៅ​លាក់​ទុក​នៅ​វត្ត​អូរ​ឫស្សី ស្ថិត​ក្នុងភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ។ ដោយ​មានការ​លួងលោម​ពី​សម​ត្ក​កិច្ច​នគរ​បាល​ឃុំ​តា​អង និង​ទទួល​បានការ​សហការ​ពី​លោក​ចៅអធិការ​វត្ត​អូរ​ឫស្សី ជនសង្ស័យ​ជា​មេខ្យល់​ទាំង​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ក្មេង​ទាំង​៥​នាក់​ត្រូវ​បាន​ដឹក​បញ្ជូន​មក​ឃុំ​តា​អង​ដែល​ជា​ស្រុក​កំណើត​វិញ ព្រមទាំង​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ទៅ​បួស​ដោយ​មាន​មេខ្យល់​២​នាក់​ជួយ​ឧបត្ថម្ភ​ស្បង់​ចីវរ​គ្រប់​ៗ​គ្នា ទើប​ក្មេង​ៗ​ទាំងអស់​សុខចិត្ត​ទៅ​តាម​គាត់ ។

លោក​អនុ​សេនី​ឯក រ៉េ​ន មុត អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​កូន​មុំ​បាន​បញ្ជាក់​ថា ក្មេង​ៗ​ទាំង​៨​នាក់​នោះ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឱ្យ​អាណាព្យាបាល​វិញ​ហើយ ចំណែក​អ្នក​បើករថយន្ត និង​រថយន្ត​ក៏​គ្មាន​ការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ដែរ​ព្រោះ​ជា​អ្នក​រត់​តាក់ស៊ី រីឯ​ជនសង្ស័យ​ឈ្មោះ ភឹ​ម និង​ឈ្មោះ ជិន គឹ​ម សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ចាត់វិធានការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕