ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌដូនពេញ​បន្ត​បង្ក្រាប​ស្ត្រី​រកស៊ីផ្លូវភេទ​និង​ប្រមូល​ជនអនាថា​ស្នាក់​នៅ​តាម​សួនច្បារ

10 ឆ្នាំ មុន

​​រាជ​ធានី​ភ្នំពេញ ៖ លោក​ គួ​ច ចំរើន ប្រធាន​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ​​​លោក ​សុខ ពេញ​វុ​ធ អភិបាល​រង និង​កម្លាំង​ប្រជា​ការពារ​សណ្តាប់ធ្នាប់​ខណ្ឌ​​ បាន​បន្ត​​បង្ក្រាប​ស្ត្រី​រក​ស៊ី​ផ្លូវភេទ ​និង​ប្រមូល​ជនអនាថា អ្នក​ញៀន​ថ្នាំ​ ដែល​​មក​ស្នាក់​​នៅ​តាម​​សួនច្បារ រមណីយដ្ឋាន ​និង​វត្ត​អារាម ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ ​ជា​លទ្ធផល​មនុស្ស​ប្រុស​​ស្រី​ចំនួន​២០​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​ កាលពី​វេលា​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា​ ​។

លោក​ គឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌ​ ​បាន​ឲ្យ​ដឹង​​ថា ​​កន្លង​មក ​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដែល​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល ​កង​រាជ​អាវុធហត្ថ​​ និង​កម្លាំង​ប្រជា​ការពារ​​បើក​​យុ​ទ្ធនា​ការ​បង្ក្រាប​ស្ត្រី​រកស៊ី​ផ្លូវភេទ ​និង​ប្រមូល​ជនអនាថា អ្នក​ញៀន​ថ្នាំ ​ដែល​ស្នាក់​នៅ​តាម​សួនច្បារ រម​ណី​យ​​ដ្ឋា​ន ​និង​វត្ត​រាម​ ​ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​​​ចំនួន​១៧១​នាក់ (ស្ត្រី​១០៣​នាក់) ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ។​

ដោយឡែក​ នៅ​វេលា​​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា​ ​២០១៥​ នេះ ​លោក ​គួ​ច ចំរើន ​​និង​​លោក ​សុខ ពេញ​វុ​ធ ​បាន​ដឹក​នាំ​កម្លាំង​​ធ្វើ​ការ​​ឃាត់​មនុស្ស​សរុប​ចំនួន​២០​នាក់​ (ស្ត្រី​​១២​នាក់ ​ដែល​រក​ស៊ី​ផ្លូវភេទ) ប្រុស​​៨​នាក់​ជា​ជនអនាថា ។

ទាក់ទិន​​ទៅ​​នឹង​ការ​បើក​យុ​ទ្ធនា​ការ​ចុះ​បង្ក្រាប​​​ខាង​លើ ត្រូវ​បាន​ប្រជាពលរដ្ឋ​អបអរសាទរ​យ៉ាង​ខ្លាំង ​ព្រោះ​កន្លង​មក ​អំពើ​​ចោរលួច ឆក់ ​ប្លន់​ បាន​កើត​ឡើងជា​ញឹកញាប់​ មិន​ថា​ពលរដ្ឋ​ខ្មែរ ​ឬ​ជនបរទេស​នោះ​ទេ​ ដែល​​​រង​គ្រោះ​នៅ​​ក្នុង​តំបន់​នេះ ​៕​