រាជធានីភ្នំពេញ ៖ កាលពីពីព្រឹកថ្ងៃទី១៦ តុលា ២០១៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធបើកមហាសន្និបាតលើកទី២០ នៅសណ្នាគារសុខាត្រើយខាងកើត ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
មហាសន្និបាតនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកហ៊ី សោភា រដ្នលេខាធិការក្រសួងយុត្តិធម៌ លោកទិត្យ សុទ្ធី អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ និងលោកប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីមេធាវី ប្រមាណ៨០៧នាក់ផងដែរ ។
មហាសន្និបាតក៏មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃគណៈមេធាវីសំរាប់អាណត្តិថ្មី ដែលមានសមាសភាពចំនួន២៧រូប ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីបន្តវេននៅឆ្នាំក្រោយនេះ ។
កម្មវិធីនោះត្រូវបានលោកប៊ុន ហុន ប្រធានគណៈមេធាវីថ្លែងឲ្យដឹងថា នេះជាមហាសន្និបាតលើកទី១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៥ ដើម្បីរៀបចំធ្វើការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិក សមាជិការក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១ ។
ការចូលរួមមហាសន្និបាត គឺជាករណីកិច្ចជារៀងរាល់ឆ្នាំដើម្បីប្រារព្វពីការចូលរួមចំណែកក្នុងសកម្មភាពរបស់គណៈមេធាវី និងដើម្បីទទួលបាននូវការជួនព័ត៍មានអំពីសកម្មភាពរបស់គណៈមេធាវីផងដែរ ។ ម្យ៉ាងវិញទៀតនៅរៀងរាល់៣ឆ្នាំម្តង មេធាវីពេញសិទ្ធិគ្រប់រូបត្រូវបានចូលរួមបោះឆ្នោតបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការេជ្រើសរើសគណៈគ្រប់គ្រងរបស់មេធាវី គឺសមាជិកក្រុមប្រឹក្សាគណៈមេធាវី៕






ចែករំលែកព័តមាននេះ