ខេត្តកំពត ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកឈូកឃាត់ខ្លួន នាំមកកាន់ការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្ត កាលពីថ្ងៃទី១៥ តុលា ២០១៥ បន្ទាប់ពីបានប៉ុនប៉ងចាប់ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់រំលោភ តែមិនបានសំរេច កាលពីថ្ងៃទី១៤ តុលា កន្លងមក ហើយត្រូវម្តាយក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្តឹង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះខឿន បូ ភេទប្រុស អាយុ២១ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ។
បើតាមក្មេងស្រីរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី១៤ តុលា ២០១៥ ខ្លួនកំពុងអង្គុយលេងនៅលើផ្ទះជាមួយប្អូនប្រុសមានគ្នា៣នាក់ ដោយម្តាយមិនបាននៅផ្ទះទេ ។ ពេលនោះ មានអ្នករស់នៅក្នុងភូមិជាមួយគ្នា បានដើរមកពីខាងជើងផ្ទះ រួចស្រែកហៅឱ្យខ្លួននិងប្អូនៗចុះមកលេងនៅដី ។ ក្រោយមកប្អូនៗចុះមកដី តែខ្លួនមិនបានចុះមកទេ ពេលនោះឈ្មោះខឿន បូ ក៏ឡើងមកលើផ្ទះចាប់ដៃបង្ខំឱ្យខ្លួនចុះដី ដោយមិនព្រមចុះ ឈ្មោះបូ បានទះចំមុខមួយដៃ រួចចាប់បីខ្លួនចុះមកដីដាក់លើគ្រែក្រោមផ្ទះ បន្ទាប់មកក៏ចាប់អូសដៃខ្លួនចូលទៅក្នងព្រៃក្រោយផ្ទះ។
ពេលទៅដល់ក្នុងព្រៃ បានបង្ខំឱ្យខ្លួនដេក តែខ្លួនមិនព្រមដេក ឈ្មោះបូ បានចាប់ផ្តួលទៅដីរួចគេស្រាតខោវែងរបស់ខ្លួនត្រឹមជង្គង់ ហើយចាប់ឱបខ្លួនក្នុងគោលបំណងរំលោភ ។ ពេលនោះខ្លួនបានរើបំរះ និងខាំស្មាឈ្មោះបូ ព្រមទាំងស្រែកហៅប្អូនឱ្យជួយពេលនោះ ប្អូនប្រុសរបស់ខ្លួនបានរត់មកដល់ ឈ្មោះបូនោះ ក៏ស្ទុះរត់ចេញពីកន្លែងកើតហេតុបាត់ទៅ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ