ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ គន់ គីម នាំ​យក​ថវិកា​​​បេឡា​មរណៈ​សង្គ្រោះ​ជូន​គ្រួសារ​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ

10 ឆ្នាំ មុន

​ខេត្ត​កំពង់​ធំ ៖ ​នៅ​រសៀល​ថ្ងៃទី​១៦ តុលា នេះ ​នៅ​​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​មាន​​រៀបចំ​ពិធី​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​​ជូន​គ្រួសារ​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​ដែល​បាន​ប្រព្រឹត្ត​ទៅ​​ក្រោម​អធិបតីភាព​លោក​នាយ​ឧត្តម​សេនីយ៍ គន់ គីម ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​លោក​អភិ​បាល​ខេត្ត​ ​លោក លោកស្រី ​ព្រម​ទាំង​សមាជិក​​សមាគម​​​​​សរុប​ចំនួន​២០៩នាក់​ផង​ដែរ ។​

​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ​​ថវិកា​ដែល​លោក​នាយ​ឧត្តមសេនីយ៍​យកមក​​ប្រគល់​នា​ពេល​រសៀល​នេះ​មាន​ចំនួន​១៦០លានរៀល​ដែល​ត្រូវ​​​ជូន​គ្រួសារ​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​​ ដែល​ក្នុង​មួយ​​​គ្រួសារ​ៗ​ទទួល​បាន​​​ថវិកា​ចំនួន​៤លានរៀល ​​​។ ចំណែក​សមាជិក​​សមាគមន៍​​អតីត​យុទ្ធ​ជន​កម្ពុជា​ចំនួន​១០០នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ទទួល​ថវិកា​ពី​លោក អ៊ុត សំអន អភិ​បាលខេត្ត​​ ​ក្នុង​ម្នាក់​ៗ​​​ចំនួន​៥ម៉ឺន​រៀល​ផង​ដែរ ៕​

​​ព័ត៌មាន​លម្អិត​​មាន​ផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​