ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យទំនាស់រឿងស្រី​ កីឡាករប្រដាល់​ សែន រ៉ាដេត​ វ៉ៃយុវជនម្នាក់​បាក់ថ្គាមនៅក្នុង​ក្លឹបកម្សាន្តរស្មីមករា

10 ឆ្នាំ មុន

ខេត្តកោះកុង ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ​ជម្លោះពាក្យសម្តីដែលសង្ស័យ​ផ្តើមចេញពីរឿងស្រី ​បណ្តាលឲ្យកីឡាករ​ប្រដាល់សេរី ​សែន រ៉ាដេត ប្អូនប្រុសកីឡាករ​ប្រដាល់ល្បីឈ្មោះ ​សែន រ៉ាឌី ​វ៉ៃមួយដៃទៅ​លើយុវជនម្នាក់ចំថ្គាម ​ដែលសេចក្តីរាយការណ៍​ចុងក្រោយថា ​បាក់ថ្គាម ។

ហេតុការណ៍នេះ​បានកើតឡើងនៅយប់ថ្ងៃទី១៣​ តុលា ២០១៥ ​នៅក្នុងក្លឹបកម្សាន្តយីហោ ​” រស្មីមករា” ស្ថិតនៅក្នុងភូមិ៣ ​សង្កាត់ស្មាច់មានជ័យ ​ក្រុងខេមរភូមិន្ទ ។ ជនរងគ្រោះ​ដែលត្រូវបានក្រុមគ្រួសារ​បញ្ជូនមកព្យាបាលនៅក្នុងរាជធានី​ភ្នំពេញឈ្មោះ សារ៉ាយ សាគី​ អាយុ២៥ឆ្នាំ​ មុខរបរកម្មករ ​ស្នាក់នៅក្នុងភូមិ១ ​សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។

សេចក្តីរាយការណ៍​បានឲ្យដឹងថា ​ក្នុងសំណុំរឿងហិង្សាមួយនេះ ​ខាងភាគីជនរងគ្រោះ ​ដំបូងឡើយបានទាមទារ​សំណងចំនួន៣០០ដុល្លារ​ ​ហើយជនរងគ្រោះ​យល់​ព្រមតែ​១០០ដុល្លារ ​ប៉ុន្តែក្រោយពេលគ្រូពេទ្យបា្រប់ថា ​បាក់ថ្គាម ​ខាងភាគីជនរងគ្រោះបាន​ទាមទារសំណងចំនួន​៣០០០ដុល្លារដើម្បីបញ្ចប់រឿង​ ប៉ុន្តែភាគីខាងកីឡាករ ​សែន រ៉ាដេត ​ពុំមានលទ្ឋភាព ។

មកដល់រសៀលថ្ងៃទី១៦​ តុលា ២០១៥នេះ ​ភាគីទំាងពីរត្រូវចូល​មកដោះស្រាយគ្នានៅ​ស្នងការដ្ឋាននគរបាលខេត្តបន្តទៀត ​ប៉ុន្តែពុំទទួល​បានលទ្ឋផល​ដោយ​សារអវត្តមាន​ខាងកីឡាករ​ សែន រ៉ាដេត ៕