ពួកប៉ាឡេស្ទីនកាលពីព្រឹកព្រលឹមថ្ងៃទី១៦ តុលា បានដុតទីតាំងផ្នូររបស់ JOSEPH ដែលពួកជ្វីហ្វគោរពបូជានៅទីក្រុងណាប្លូសភាគខាងជើងតំបន់ស៊ីសហ្សកដានី ដែលអីុស្រាអែលកាន់កាប់ ។
ប៉ូលិសប៉ាឡេស្ទីន និងកងទ័ពអីុស្រាអែលគូសបញ្ជាក់ថា ពួកប៉ាឡេស្ទីនជាច្រើនសិបនាក់បានគប់ដបសាំងដុតលើទីតាំងផ្នូរនេះជាកន្លែងធ្វើធម្មយាត្រាសម្រាប់ពួកជ្វីហ្វ ហើយជាប្រភពនៃភាពតានតឹងយ៉ាងខ្លាំងរវាងអុីស្រាអែល និងប៉ាឡេស្ទីនកាលពីអតីតកាល ។
ការវាយប្រហារនេះដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ កើតមាន ខណៈពួកប៉ាឡេស្ទីន និងអីុស្រាអែលបានប៉ះទង្គិចគ្នាចាប់តាំងពី២សប្តាហ៍មកហើយ បណ្តាលឱ្យពួកប៉ាឡេស្ទីនស្លាប់៣២នាក់ និងរបួសជាង១ពាន់នាក់ ហើយខាងអីុស្រាអែលស្លាប់៧នាក់ និងរបួសច្រើនសិបនាក់ ។
សម្រាប់ពួកជ្វីហ្វ ទីតាំងផ្នូរនេះបញ្ចុះសពរបស់ JOSEPH ជាបុត្រម្នាក់ក្នុងចំណោមបុត្រទាំង១២នាក់ របស់ JACOB ដែលលក់ដោយបងៗគេ ហើយនាំមកកាន់ប្រទេសអេហ្ស៊ីបដែលសពរបស់គេត្រូវបញ្ជូនត្រឡប់មកវិញ ៕
ចែករំលែកព័តមាននេះ