លោកដេននី ប្ល៊ីន គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់បញ្ជាក់ថា លោកនឹងមិនលាលែងពីតំណែងទេ ទោះបីទទួលលទ្ធផលអាក្រក់ក្នុងការដឹកនាំក្រុមជម្រើសជាតិហូឡង់ចាញ់៣ប្រកួតក្នុងចំណោម៤ប្រកួត មិនបានទៅប្រកួតបាត់ទាត់អឺរ៉ុបជុំចុងក្រោយជាលើកដំបូងតាំងពីឆ្នាំ១៩៨៤ ចាប់តាំងពីចូលកាន់តំណែងជំនួសលោកហ្គូស ហ៊ីដឌីង កាលពីខែកក្កដា ។
ក្រុមជម្រើសជាតិហូឡង់ បើកទ្វារទទួលភ្ញៀវក្រុមជម្រើសជាតិឆែក កាលពីយប់ថ្ងៃទី១៣ តុលា កន្លងមក ដោយប្រកួតចាញ់ក្នុងលទ្ធផល២-៣ ។ ស្របពេលជាមួយគ្នានេះលោក ដេននី ប្ល៊ីន បានប្ដេជ្ញាថា នឹងដឹកនាំក្រុមហូឡង់ឱ្យមានភាពល្បីរន្ទឺឡើងវិញឱ្យខាងតែបាន ។
លោក ប្ល៊ីន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់ដឹកនាំក្រុមជម្រើសជាតិហូឡង់បន្ត ខ្ញុំគ្មានអារម្មណ៍ថាបានយកកេរ្តិ៍ឈ្មោះមកបោះចោលនៅទីនេះទេ ។ ពេលនេះមានការវិភាគថា តើមានអ្វីខុសប្រក្រតីខ្លះដែលនឹងកើតឡើងនៅពេលអនាគត? ខ្ញុំមិនបានចូលដឹកនាំក្លិបក្នុងអំឡុងពេលសមស្រប ។ យើងមានបញ្ហាត្រង់ថា កីឡាករជាច្រើននាក់់រងរបួសទើបធ្វើឱ្យប៉ះពាល់ដល់ការប្រកួតក្នុងជុំជម្រុះ» ៕
ចែករំលែកព័តមាននេះ