សារព័ត៌មានThe Sun របស់អង់គ្លេសផ្សាយថា កីឡាកររ៉ាហ៊ីម ស្ទ័រលីង ខ្សែបម្រើក្លិប Man City របស់ក្រុមជម្រើសជាតិអង់គ្លេសត្រូវអ្នកប្រមាញ់រូបភាពថតរូបបានពេលរូបគេកំពុងជក់ស៊ីសា ដោយចាត់ទុកថា ជារឿងរ៉ាវដែលកើតឡើងញឹកញាប់ទៀតផង ។
កីឡាករដែលមានតម្លៃខ្លួន៤៩លានផោន រូបនេះត្រូវអ្នកប្រមាញ់រូបភាពថតរូបបាន ពេលកំពុងជក់គ្រឿងញៀននៅកន្លែងកម្សាន្ត«ម៉ារីណា ឡោញ» ក្នុងវេមប្ល៊ី ជាតំបន់រៀបចំឡើងសម្រាប់ភ្ញៀវដែលជក់ស៊ីសា ។ គួរបញ្ជាក់ថា កាលពីមុននេះកីឡាករស្ទ័រលីង អាយុ២០ឆ្នាំ ក៏ធ្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈពេលលេងឱ្យក្លិប Liverpool ប៉ុន្តែនៅពេលផ្លាស់មកលេងឱ្យ Man City រូបគេក៏មិនបញ្ឈប់ ប្រសិនបើជក់ច្រើនអាចគ្រោះថ្នាក់ដល់ជីវិតបាន ។
ដោយឡែក កាលពីខែមេសា កន្លងមក លោក ប៊្រេនដេន រ៉ុតជឺ អតីតគ្រូបង្វឹកក្លិបLiverpool ធ្លាប់ក្រើនរំលឹកដល់កីឡាកររូបនេះថា ត្រូវព្យាយាមធ្វើជាគំរូល្អ និងកាត់បន្ថយការបង្ហាញទង្វើមិនសមរម្យនៅទីសាធារណៈ ប៉ុន្តែរូបគេហាក់ដូចជាមិនចាប់អារម្មណ៍នឹងការដាស់តឿននេះទាល់តែសោះ ៕
ចែករំលែកព័តមាននេះ