ទីក្រុងប៉េង ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសរសេរបង្ហោះនៅប៉ុន្មាននាទីមុននេះមានខ្លឹមសារទំាងស្រុងថា “នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រសកល និង ការអភិវឌ្ឍឆ្នាំ២០១៥ ក្រោមប្រធានបទ ការអភិវឌ្ឍរួមតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ភាពក្រីក្រ ។
នៅក្នុងឱកាសនោះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) បានបង្ហាញឆន្ទៈមុះមុតចូលរួមលុបបំបាត់ភាពក្រីក្រ ជាពិសេសសំរាប់ប្រទេសដែលកំពុងប្រឈម នឹងភាពក្រីក្រ។ លោកប្រធានាធិបតី បានបញ្ជាក់អំពីការប្រមូលធនធានមនុស្សក្នុងសង្គម ហើយផ្តល់ការអប់រំដល់ពួកគេឲ្យយល់ដឹងអំពីវិធីនានាក្នុងការលើកកម្ពស់ជីវភាព ដើម្បីឈានទៅរកការលុបបំបាត់ភាពក្រីក្រ ។ ប្រទេសចិននឹងបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍរួមទាំងថវិកា និងការអភិវឌ្ឍធនធានមនុស្ស ដោយមានការចូលរួមទាំងអស់ គ្នា ដើម្បីពន្លឿនការកាត់បន្ថយភាពក្រីក្រលើពិភពលោកអោយបានឆាប់ និងមានប្រសិទ្ឋិភាព។
សម្តេចតេជោ ហ៊ុន សែន មានកិត្តិយសអញ្ជើញឡើងថ្លែងសុន្ទរកថា អំពីគន្លឹះសំខាន់ៗមួយចំនួនទាក់ទិនទៅនឹងការកាត់បន្ថយភាពក្រីក្រ ដែលមានខ្លឹមសារក្នុងសន្ទរកថា ទាំងស្រុងភ្ជាប់មកជាមួយនេះ”៕



ចែករំលែកព័តមាននេះ