ខេត្ដព្រះសីហនុ ៖ ជនបរទេសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូទៅបុកចំកង់រថយន្ដផ្នែកខាងក្រោយបណ្ដាលឱ្យដួលសន្លប់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២១ និង១៥នាទី ថ្ងៃទី១៥ តុលា ២០១៥ នៅលើវិថីឯករាជ្យមុខផ្ទះសំណាក់សារាំង ស្ថិតនៅសង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ។
តាមការឱ្យដឹងពីលោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់បានឱ្យដឹងថា ជនរងគ្រោះជាជនបរទេសដែលជិះម៉ូតូបុករថយន្ដរបួសនេះមានឈ្មោះ DALLAIRE JEAN PAUL REAL ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខBA61 2855។
ជនបរទេសរូបនេះបានធ្វើដំណើរតាមម៉ូតូម៉ាកហុងដា VTR ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ1E- 2911 ចំណែករថយន្ដដែលត្រូវជនបរទេសបើកទៅបុក ម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2A-5277 បើកបរដោយឈ្មោះ ទេព សម្បត្ដិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅសង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ៕




ចែករំលែកព័តមាននេះ