ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីកសិកម្ម ប្រកាសប្រាប់កសិករថា បើចង់លក់ស្វាយទៅប្រទេសចិន ត្រូវដាំដុះតាមគោលការណ៍ការកសិកម្មល្អ (GAP)

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រទេសចិនទើបទទួលទិញជាផ្លូវការស្វាយស្រស់ចេញពីប្រទេសកម្ពុជា លោករដ្ឋមន្ត្រីក្រសួងសកិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានញ្ជាក់ប្រាប់អ្នកដំាស្វាយនៅក្នុងប្រទេសកម្ពុជាថា ស្វាយដែលអាចនាំចេញទៅប្រទេសចិនបាន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ…

រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រទេសចិនទើបទទួលទិញជាផ្លូវការស្វាយស្រស់ចេញពីប្រទេសកម្ពុជា លោករដ្ឋមន្ត្រីក្រសួងសកិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានញ្ជាក់ប្រាប់អ្នកដំាស្វាយនៅក្នុងប្រទេសកម្ពុជាថា ស្វាយដែលអាចនាំចេញទៅប្រទេសចិនបាន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water Treatment – HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យដូចមានចែងក្នុងពិធីសារ ។

ក្រសួងកសិកម្ម កម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយប្រទេសចិន (GACC) តាំងពីដើមឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។  លោករដ្ឋមន្ត្រីឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន ៥៥ ក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍កសិកម្ម ។ អគ្គនាយកដ្ឋានកសិកម្ម ក៏បាននិងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ ។

«អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ត្រីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនបានចំនួន ៣៧ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (VHT) ចំនួន ០២ និងរោងចក្រប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើទឹកក្តៅ (HWT) ចំនួន ០៣ និងបានផ្ញើជូន GACC កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ និងថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១» នេះពើតាមការឲ្យដឹងរបស់លោក វេង សាខុន ។ 

សូមជម្រាបថា ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី ២ បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់ ។ ការសម្រេចទទួលយកផ្លែស្វាយកម្ពុជានៅចុងខែមេសានេះ ត្រូវបានអ្នកដំាស្វាយជាច្រើនលើកឡើងថាជាដំណាក់កាលដែលផ្លែស្វាយនៅកម្ពុជាជិតអស់ពេលឲ្យទិន្នផល ប៉ុន្តែការសម្រេចនេះអាចនឹងធ្វើទីផ្សារផ្លែល្អនៅឆ្នាំក្រោយៗ ខណៈដែលស្វាយជាច្រើននៅឆ្នាំនេះ គ្មានទីផ្សារនិងថោកដល់គ្មានអ្នកទិញតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ