ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូពន្លះម៉ូតូ​ ​បណ្តាល​ឱ្យ​​រង​របួស៤​នាក់​នៅ​​ស្រុក​ស្វាយ​ជ្រំ

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖  ​យ៉ាង​ហោច​ណាស់​​​ក៏មាន​​​​មនុស្ស​៤នាក់​រង​របួសស្រាល​ ​ក្នុង​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​កើត​ឡើង​រវាងម៉ូតូ​​បុក​ជាមួយ​ម៉ូតូ​​ពេញទំហឹង​​បង្ក​ឱ្យ​មាន​​ការ​​ភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង៦និង​២០នាទី​​ព្រឹក​​ថ្ងៃ​ទី​១៦​ តុលា​​ ​​ស្ថិតនៅ​​ភូមិ​ថ្ម​ស ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ​ ។

​មន្ត្រី​​សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​ម៉ូតូ​ទាំង​ពីរគ្រឿង​​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​ម៉ាក​ហុង​ដា ​ធុន​​សេ​១២៥ ស៊េរី២០១២ ​មួយ​គ្រឿង បើកបរ​ដោយ​ឈ្មោះ គឹ​ម លន់ ភេទ​ស្រី អាយុ​៦៥​​ឆ្នាំ (​របួសស្រាល​) រស់នៅ​ភូមិ​ថ្ម​ស ឃុំ​ស្វាយ​​ជ្រំ ស្រុក​ស្វាយ​ជ្រំ ​​បត់​ឆ្វេងដោយ​មិន​​មើល​ឆ្វេង​ស្តាំ​​ ក៏​ត្រូវ​ម៉ូតូ​ម៉ាកវ៉េ​អាល់​ហ្វា ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ ​មួយគ្រឿង បើកបរ​ដោយ​ឈ្មោះ ប៉ា​ង សា​រ៉ុ​ន ភេទ​ប្រុស អាយុ​៤២​​ឆ្នាំ រស់នៅ​ភូមិ​ត្រោក ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ​ដោយ​មាន​អ្នក​រួម​ដំណើ​រ២​នាក់ ​ម្នាក់​ ឈ្មោះ សួន លី​ ភេទ​ស្រី អាយុ៣៦​​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ពៅ នី ភេទ​ប្រុស អាយុ​៤៩​​ឆ្នាំ ​បុក​ពីក្រោយ​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​​រង​របួស​​​ស្រាល​ទាំង​៤​នាក់​​តែ​ម្តង ។

​ក្រោយ​កើតហេតុ ​សមត្ថកិច្ច​នគរបាល​ចុះ​​​វាស់វែង ​និង​​បញ្ជូន​អ្នក​​រង​របួស​ទាំង​៤នាក់​ខាង​លើ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​​បង្អែក​ខេត្តស្វាយរៀង ​។ ចំណែក​​​ម៉ូតូ​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​​​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ ដើម្បី​​រង់ចាំ​ការ​​ដោះស្រាយ​ជា​ក្រោយ​​ ៕