ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មេ​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ខ្មែរ-​ថៃ​នឹងជួប​ចាប់ដៃ​គ្នា​ជា​មិត្តភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រភព​អាច​យក​ជា​ការ​មួយ​បាន​ឲ្យ​ដឹង​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា​ ២០១៥ ខាង​មុខ​នេះ​ ឧត្តម​សេនី​យ៍​នគរបាល​អន្តោ​ប្រវេ​ស​ន៍​កម្ពុជា-​ថៃ ​នឹង​ជួប​ចាប់ដៃ​គ្នា​ជា​មិត្តភាព​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ខ្ល​ង​លឹ​ក​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជន​អន្តោ​ប្រវេ​ស​ន៍​។

ប្រភព​បន្ត​ថា ​ខាង​កម្ពុជា​ ធ្វើ​ឡើង​​ក្រោម​អធិបតីភាពលោក​នាយ​ឧត្តម​សេនី​យ៍​សុខ ​ផល ​អ​គ្គ​នាយក​នៃ​អ​គ្គ​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍ ​និង​អម​ដោយ​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​មក​ពី​គ្រប់​ប៉ុស្តិ៍ទិស​ទី​1 ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ​ផង​ដែរ​។

ឯខាង​ភាគីថៃ ​ប្រភព​ប្រាប់​ថា​នឹង​មាន​វត្តមាន​លោក​ឧត្តម​សេនី​យ៍ណាត់​ ថា​ថន​ផ្រ​ក់​ស៊ុន​ថន​ មេ​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ជាតិ​ថៃ​ និង​មន្ត្រី​សមត្ថកិច្ច​នៅ​ខេត្ត​ស្រះ​កែវ​របស់​គេ​៕ ​