ខេត្តក្រចេះ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា សមត្ថកិច្ចចម្រុះដែលរួមមានមន្រ្តីជំនាញរដ្ឋបាលជលផល កម្លំាងនគរបាលប៉ុស្តិ៍ក្រគរ និងប្រធានសហគមន៍ បានចុះបង្រ្កាបការនេសាទខុសច្បាប់មួយកន្លែងស្ថិតនៅខាងក្រោយសង្កាត់ក្រគរ ក្រុងក្រចេះ ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងការបង្រ្កាបនាព្រឹកថ្ងៃទី១៦ តុលា ២០១៥ សមត្ថកិច្ចរឹបអូសស្បៃមុងដែលជាឧបករណ៍នេសាទខុសច្បាប់ចំនួន៤២មាត់លូ ស្មើនឹងជា២ពាន់ម៉ែត្រ និងបានលែងកូនត្រីរាប់ពាន់កូន ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ