ផ្អើល​សមត្ថកិច្ច​ដោយសារបុរសចិន​ម្នាក់​ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​សមត្ថកិច្ច​ដោយសារបុរសចិន​ម្នាក់​ !

1 ខែ មុន
  • Preah Sihanouk

​ក្រុងព្រះសីហនុ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោក​ជាំ ក៏​ជិះ​ម៉ូតូ​ទៅបុក​ប៉ា​រាស់​ដែលទុកហាមឃាត់ការ​បិទ​ខ្ទប់​ក្រុង​ព្រះ​សីហនុ ហើយ​បន្ត​ជិះ​រត់គេច តែ​ចុង​ក្រោយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២៧ ​មេសា ឆ្នាំ​២០២១​ ។…

​ក្រុងព្រះសីហនុ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោក​ជាំ ក៏​ជិះ​ម៉ូតូ​ទៅបុក​ប៉ា​រាស់​ដែលទុកហាមឃាត់ការ​បិទ​ខ្ទប់​ក្រុង​ព្រះ​សីហនុ ហើយ​បន្ត​ជិះ​រត់គេច តែ​ចុង​ក្រោយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២៧ ​មេសា ឆ្នាំ​២០២១​ ។

Picture

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២៧ ​មេសា ​យប់មិញ​នេះ មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​អែរ​ប្លេ​ក​ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ កំពត​1J-9756 ក្នុង​ស្ថានភាព​ស្រវឹង ។ លុះ​មក​ដល់​ចំណុច​ប៉ា​រ៉ា​ស់​បិទ​ខ្ទប់​ក្រុងព្រះសីហនុ កែង​ផ្សារ​ពាណិជ្ជកម្ម បុរស​ជនជាតិ​ចិន​ខាងលើ​នោះ​មាន​ល្មើស និង​បំរាម​របស់​អាជ្ញាធរ ហើយ​បាន​ជិះ​បុក​ប៉ា​រ៉ា​ស់រត់គេច​ខ្លួន មក​ដល់​ផ្លូវ​បុរី​កម្ម ចំណុច​មុខកា​ស​ណូ​យ៉ា​ព័រ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។

Picture

បច្ចុប្បន្ន បុរស​ជនជាតិ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​វៃ​ខ្នោះ​យក​ទៅ​អធិការ​ក្រុងព្រះសីហនុ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕ ដោយ៖ ឈុន​ គឹមហៃ

Picture
Picture