ខេត្តកណ្តាល៖ នារីម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកកិនស្លាប់នៅនឹងកន្លែងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ តុលា នេះ ខណៈនារីរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវនៅចំណុចមុខផ្ទះលោកសុខ ចំរើន ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
នារីរងគ្រោះឈ្មោះពៅ ស្រីរីន អាយុ១៩ឆ្នាំ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ិុយគីលែត ពណ៌ស អត់ស្លាកលេខ បើកដោយនារីរងគ្រោះធ្វើដំណើរក្នុងទិសដៅស្របគ្នាដែរ ពេលមកដល់ចំណុចកើតហេតុម៉ូតូបានឡើងវ៉ារថយន្តបម្រុងទៅមុន ប៉ុន្តែពេលនោះរថយន្តបានងាកចង្កូតមកឆ្វេងគេចជង្ហុគដែលនៅខាងស្តាំដៃបណ្តាលឱ្យប៉ះដៃចង្កូតម៉ូតូដួលខ្ទាតនារីរងគ្រោះចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗតែម្តង។
ក្រោយកិនមនុស្សស្លាប់ហើយ រថយន្តមិនបានឈប់ទេ គឺបានបន្ថែមល្បឿនទៅមុខបាត់ស្រមោល៕


ចែករំលែកព័តមាននេះ