ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ២នាក់ ជាប់ចោទពីបទឆ្លងដែនទៅកាប់ឈើគ្រញួង ត្រូវបានអាជ្ញាធរថៃធ្វើការដោះលែងវិញ ដោយប្រគល់ឱ្យខាងអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ កាលពីរសៀលថ្ងៃទី១៤ តុលា ២០១៥ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ។
អ្នកទោសខ្មែរម្នាក់ ក្នុងចំណោម២នាក់ ឈ្មោះនុត ទេព អាយុ២១ឆ្នាំ មានទីលំនៅក្នុងខេត្តបាត់ដំបង បានរៀបរាប់ថា មុនពេលកើតហេតុ ពួកខ្លួនមានគ្នាជាង១០នាក់ បានធ្វើដំណើរមកកាន់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ កញ្ញា ២០១៤ បន្ទាប់មក មានមេខ្យល់នាំឡើងលើភ្នំដងរែក ឆ្លងចូលទៅក្នុងទឹកដីថៃ រុករកកាប់ឈើគ្រញួង ។
ប្រភពបន្តថា នៅពេលចូលទៅដល់ក្នុងទឹកដីថៃ មានពលរដ្ឋខ្មែរជាច្រើនក្រុមមានខ្លះកំពុងតែកាត់ឈើ និងខ្លះកំពុងតែជញ្ជូនឈើកាលពីរសៀលថ្ងៃទី១៩ កញ្ញា ២០១៤ ស្រាប់តែមានក្រុមទាហានឈុតខ្មៅបាញ់រះជាច្រើនគ្រាប់ មានអ្នកខ្លះរងរបួស ខ្លះទៀតស្លាប់ចោលប្រពន្ធ-កូន ។ ដោយឡែក ខ្លួនត្រូវទាហានថៃចាប់នាំទៅដាក់ក្នុងពន្ធធានាគាស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេតប្រទេសថៃ ទើបដោះលែងវិញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ