រាជធានីភ្នំពេញ ៖ បុរសម្នាក់ដឹកបងស្រីចេញពីញ៉ាំអាហាររួច ធ្វើដំណើរត្រឡប់ទៅផ្ទះនៅម្តុំច្បារអំពៅ តែនៅពេលមកដល់ផ្លូវម៉ៅសេទុង ក៏លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លឺងខ្លី១ដើម ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកនិច ពណ៌.សស៊េរី២០១៥ ពីជនរងគ្រោះបានដោយសុវត្ថិភាព ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ តុលា២០១៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះពឹង អៀវស៊ាង អាយុ២៥ឆ្នាំ ជាជាងកាត់សក់ ស្នាក់នៅផ្ទះនៅក្បែរសាកលវិទ្យាល័យន័រតុន ក្នុងសង្កាត់ជ្រោយចង្វារ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងបងស្រី២នាក់ បាននាំគ្នាទៅញាំអីនៅភោជនីដ្ឋានហេបភីនេស នៅផ្លូវត្រសក់ផ្អែម បន្ទាប់ពីញាំអីរួច ខ្លួនក៏បានជូនបងស្រីទៅផ្ទះនៅម្តុំច្បារអំពៅ ដោយជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌.ស ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CU-5245 ដោយដឹកបងស្រីទាំង២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាក និង MSX ពណ៌.ស និងម៉ាក FX ពណ៌ក្រហម ដោយប្រដាប់ដោយកាំភ្លាំងខ្លីមួយដើម បានមកធ្វើសកម្មភាពជិះមកកាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបានសំរេច ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ