រាជធានីភ្នំពេញ ៖ ស.ពបុរសម្នាក់ត្រូវបានអ្នកដំណើរប្រទះឃើញក្នុងសភាពបែកខ្ទេចសាច់នៅលើដងផ្លូវ ដែលគេសង្ស័យថា ត្រូវបានរថយន្តបុក និងកិនជាបន្តបន្ទាប់ ខណៈពេលដែលជនរងគ្រោះធ្វើដំណើរលើដងផ្លូវ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះបានជួបគ្រោះថ្នាក់តាំងពីពេលណានោះទេ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិ កប់ស្រូវធំ សង្កាត់ គោករការ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ។
ស.ពបុរសរងគ្រោះរូបនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ត្រូវរថយន្តកិនជាបន្តបន្ទាប់ បែកខ្ទេចសាច់នៅកណ្តាលផ្លូវ មើលលែងស្គាល់ទៅហើយ ។
តាមនគរបាលមានការសង្ស័យថា បុរសរងគ្រោះរូបនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកនិងកិនតាំងពីពេលយប់ នៅពេលដែលជនរងគ្រោះធ្វើដំណើរដោយថ្មើជើង ហើយត្រូវបានរថយន្តដែលធ្វើដំណើរឆ្លងកាត់កិនជាបន្តបន្ទាប់ទៀត ។
តាមអ្នកភូមិដែលរស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា តាមភិនភាគស.ពបុរសនោះ ទំនងជាបុរសមានសតិមិនគ្រប់ អត់ស្បែកជើង ដែលបានធ្វើដំណើរចុះឡើងៗនៅលើដងផ្លូវ កាលពីវេលាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្រាប់តែព្រឹកឡើង មានការភ្ញាក់ផ្អើលប្រទះឃើញស.ពបុរសម្នាក់ត្រូវរថយន្តកិនតែម្តង។
ក្រោយពេលកើតហេតុ ស.ពត្រូវបានអាជ្ញាធរ និងសមត្ថកិចច្ច ចាត់ចែងបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តកប់ស្រូវ ដើម្បីបូជាតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ