ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​លើ​ពិភពលោក​គួរ​ឱ្យ​ចាប់អារម្មណ៍

8 ឆ្នាំ មុន

១-​ប្តឹង​សត្វ​សេក​ពី​បទ​ជេរ
លោកយាយ​ឆា​ណា​ផៃ អាយុ​៨៥​ឆ្នាំ បាន​ប្តឹង​ប៉ូលិស​ពី​បទ​សេក​នៅផ្ទះ​កូនធម៌​ជេរ​គាត់​នៅ​ពេល​ដើរ​កាត់ ។ ពេល​ប៉ូលិស​នាំ​លោកយាយ​ទៅ​ពិសោធន៍ សេក​នោះ​មិន​ជេរ​គាត់​

១-​ប្តឹង​សត្វ​សេក​ពី​បទ​ជេរ
លោកយាយ​ឆា​ណា​ផៃ អាយុ​៨៥​ឆ្នាំ បាន​ប្តឹង​ប៉ូលិស​ពី​បទ​សេក​នៅផ្ទះ​កូនធម៌​ជេរ​គាត់​នៅ​ពេល​ដើរ​កាត់ ។ ពេល​ប៉ូលិស​នាំ​លោកយាយ​ទៅ​ពិសោធន៍ សេក​នោះ​មិន​ជេរ​គាត់​ទេ ។ ទោះជា​យ៉ាងណា​ក្តី​សត្វ​សេក​នោះ​ត្រូវ​លែង​ទៅ​ក្នុង​ព្រៃ ។

២-​ប្រារព្ធ​ពិធី​ជន​អំបូរ​ភាគតិច
សមាជិក​របស់​ក្រុម​អំបូរ​ភាគ​នៃ​នៅ​ក្រុង​នូ​បា ប្រទេស​ស៊ូ​ដង់ បង្ហាញ​ការ​រាំ​ជា​លក្ខណៈ​ប្រពៃណី ដើម្បី​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់​របស់​ជន​ភាគតិច​ក្នុង​ប្រទេស ។

៣-​ដៃ​ថ្មី​របស់​កុមារ​ពិការ
ក្មេង​ប្រុស​ជនជាតិ​បារាំង​ដែល​ពិការ​ដៃស្តាំ​ពី​កំណើត​ពាក់​ដៃ​សិប្បនិមិត្ត​ច្នៃ​ពី​ឧបករណ៍​៣D ជា​ដៃ​ផលិត​ដោយ​សមាគមនិស្សិត និង​ជួយ​ក្មេង​ពិការ​ដោយ​មាន​អាណាព្យាបាល​ផ្តល់​ជា កម្លាំងចិត្ត​នៅ​ក្រុង​អីុ​ស៊ែ ប្រទេសបារាំង ។

៤-​បុណ្យ​ស្រា​បៀរ​នៅ​អា​ល្លឺ​ម៉​ង់
ស្ត្រី​ជនជាតិ​អា​ល្លឺ​ម៉​ង់​ស្ថិត​ក្នុង​ឈុត​អ្នកក្រុង​បា​វ៉ា​រៀ បាន​កាន់​កែវ​ស្រា​បៀរ​ទទួល​ស្វាគមន៍​បុណ្យ​ស្រា​បៀរ Octoberfist ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ក្នុងស្រុក​មុ​យ​និក ភាគ​ខាងត្បូង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៥-​អតិថិជន​និយម​សាក់
អ្នក​និយម​សាក់​ជនជាតិ​ប៉ា​ណា​ម៉ា​ម្នាក់​ដេក​ផ្ងារ​ឱ្យ​ជាង​សាក់​បំពង់ក​នៅ​ក្នុង​មហោស្រព​សាក់​រូប​ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ២០១៥ ។

៦-​ពោង​ហោះ​យក្ស​នៅ​អា​មេ​រិ​ក
ក្រុម​អ្នកជំនាញ​ចង​ពោង​ហោះ​យក្ស «​ស្ពី​រីត  អ​ហ្វ​អា​មេ​រិ​ក​» ក្រោយ​ពី​ចុះ​ចត​នៅ​ក្រុង​កា​សុ​ន រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ដើម្បី​រក្សា​ទុក ក្រោយ​ពី​ប្រើប្រាស់​អស់​រយៈពេល​៨.០០០​ជើងហោះហើរ និង​ដាក់​ជំនួស​ដោយ​ពោង​ឈ្មោះ «​ស្ពី​រីត អីុន​ណូ​វេ​ស្សិន​» ។

៧-​ហាង​កាហ្វេ​ពស់
អតិថិជន​ក្នុង​ហាង​កាហ្វេ​ពស់​នៅ​មជ្ឈមណ្ឌល​ចិញ្ចឹម​ពស់​ក្រុង​តូ​ក្យូ ឈរ​កាន់​ពស់​គ្មាន​ពិស​ក្នុង​ហាង ដោយ​ម្ចាស់​ហាង​បាន​យក​ពស់​អត់​ពិស​ចំនួន​៣៥​ពូជ ឱ្យ​ភ្ញៀវ​ទស្សនា និង​ចាប់​អង្អែល​លេង ។

៨-​ទោង​រ៉ក​ក្នុង​ពិព័រណ៍​កសិកម្ម​នៅ​អា​មេ​រិ​ក
ពិព័រណ៍​កសិកម្ម​រដ្ឋ​អាយ​អូ​វ៉ា គឺជា​ពិព័រណ៍​ដ៏​ធំ និង​ចំណាស់​បំផុត​របស់​អា​មេ​រិ​ក​ហើយ​អ្នកចូលរួម​បាន​ឡើង​ជិះ​ទោង​រ៉ក​ដ៏​ខ្ពស់​និង​នាំ​គ្នា​ស្រែក​នៅ​ពេល​ឡើង​ដល់ទី​ខ្ពស់ 

៩-​អ្នកលក់​ផ្កា​នៅ​ឥណ្ឌា
បុរស​ឥណ្ឌា​ទូល​ចង្អេរ​ផ្កា​ដើរ​លក់​ក្នុង​ផ្សារ​នៅ​ក្រុង​ឡាក់​ណា​វ ដោយ​រូបគេ​បាន​រៀបរាប់​ថា បើ​លក់ដាច់​នឹង​បាន​ប្រាក់​ចំណេញ​ប្រហែល​៥​ទៅ​១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ៕