ទីក្រុងប៉េកំាង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេច និងបង្ហោះនៅព្រឹកថ្ងៃទី១៦ តុលានេះ មានខ្លឹមសារទំាងស្រុងថា “ជាកិត្តិយសដ៏ធំធេង ដែលខ្ញុំព្រះករុណាខ្ញុំ បានទទួលនៅថ្ងៃម្សិលមិញ នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្ត នៅទីក្រុងប៉េកាំង ។
ខ្ញុំព្រះករុណាខ្ញុំ សូមចែករំលែកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមនេះជូនជាតិ និង ប្រជាពលរដ្ឋខ្មែរជាទីគោរពស្រឡាញ់ទាំងអស់គ្នា ។
សមិទ្ធផលថ្មីមួយទៀតនាថ្ងៃនេះ គឺជាផ្លែផ្កានៃការគាំទ្រ និងការចូលរួមរបស់បងប្អូនទាំងអស់គ្នា ដែលធ្វើអោយខ្ញុំព្រះករុណាខ្ញុំកាន់តែខិតខំប្រឹងប្រែងបន្តទៀត ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍសម្រាប់កម្ពុជាទាំងមូល “៕


ចែករំលែកព័តមាននេះ