ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២គ្រឿង​​ពន្លះ​គ្នា​​ពេញទំហឹង​​​​​ខូច​ខាត​ទាំង​សង​ខាង​

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ប្រ៊ី​ត​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​បា​ឡែ​ន​ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខូចខាត​ដូច​គ្នា តែ​មិន​មាន​អ្នក​រង​របួស​ទេ ​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៥ ​តុលា ​​ស្ថិត​នៅ​កែង​​ផ្លូវ​លេខ​២៩៤​និង​​លេខ​៥១ ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​យុវជន​ម្នាក់​បើករថយន្ត​បង្ក​ម៉ាក​ហា​យ​ប្រ៊ី​ត ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-0209 បើកបរ​តាម​ផ្លូវ​លេខ​៥១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-7784 ជិះ​គ្នា​២​នាក់ ជានា​រី​វ័យក្មេង បើកបរ តាម​ផ្លូវ​លេខ​២៩៤ ពី​កើត​ទៅ​លិច  ​ខណៈ​កំពុង​​​បើក​​ឆ្លងផ្លូវ ស្រាប់តែ​រថយន្ត​បង្ក​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត​បា​ឡែ​ន​ធ្វើ​ឲ្យ​ក្រ​ពឹត​ទ្វារ​មុខ ​និង​​ក្រោយ​ចំហៀង​ខាងស្តាំ​ ហើយ​ជ្រុល​ចង្កូត​ឡើង​ទៅ​លើ​ខឿន​ចិញ្ចើម​ផ្លូវ ចំណែក​រថយន្ត​បង្ក​ស្រុញ​មួយ​កំណាត់​មុខ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​ធ្វើការ​ចរចា​មិន​ត្រូវ​គ្នា ទើប​សមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕