រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកផ្លោងទម្លុះចូលក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ និងខ្ទាតចេញក្រៅរបួសធ្ងន់ម្នាក់ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៤ តុលា នៅតាមផ្លូវជាតិលេខ៦ នៅចន្លោះស្ពានលេខ៨និងលេខ៩ មុខហាង បញ្ញាសេអ៊ូល ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០០៣ ពណ័ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1A៩៦៨៤ បើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយបត់ឆ្លងផ្លូវដោយមិនបានមើលឆ្វេងស្តាំធ្វើឲ្យរថយន្តម៉ាកកាមរីគូទហើម ពណ៌ស្លែ ពាក់ស្លាកលេខ២I2863 ធ្វើដំណើរពីត្បូងទៅជើងបុកពេញទំហឹងអូសម៉ូតូពីមុខរថយន្តជាង៥ម៉ែត្រ ចំណែកអ្នកបើកម៉ូតូផ្លោងបោកនឹងកញ្ចក់រថយន្តផ្ទាំងខាងមុខបែកផុងធ្លាក់ចូលក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតខ្ទាតចេញក្រៅរងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តបង្កបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល៕





ចែករំលែកព័តមាននេះ