ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឆេរ​បន្ទប់​ខារ៉ាអូខេ​យីហោ​ នឹក​ជា​និច្ច​៩៩៩ ដកហូត​ថ្នាំ​ញៀន​៤​កញ្ចប់ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀ.ន​៥​នាក់​នៅ​ក្នុង​ហា​ខារ៉ាអូខេ​យីហោ​«​នឹក​ជា​និច្ច​៩៩៩» ស្ថិត​នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​១៥ តុលា ២០១៥

ខេត្ត​ត្បូងឃ្មុំ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់​នៅ​ក្នុង​ហា​ខារ៉ាអូខេ​យីហោ​«​នឹក​ជា​និច្ច​៩៩៩» ស្ថិត​នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​១៥ តុលា ២០១៥ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​៤​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់ និង​វេច​ខ្ចប់​ជា​ច្រើន​ទៀត ។

ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ១-​ឈ្មោះ ឈុំ ចិន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ស្ត្រី​ឃោសនា​ស្រា​បៀរ មានស្រុក​កំណើត​ភូមិ​សៀម​បោយ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​, ២-​ឈ្មោះ ធឿ​ន ផ​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​ឃោសនា​ស្រា​បៀរ នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​, ៣-​ឈ្មោះ ផល ម៉ាច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​ស្ត្រី​ឃោសនា​ស្រា​បៀរ នៅ​ភូមិ​សំពុង ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​, ៤-​ឈ្មោះ ផា​ន ចេ​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​ស្ត្រី​ឃោសនា​ស្រា​បៀរ ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ និង​៥-​ឈ្មោះ ផុ​ន ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​កាប់​ទឹកកក នៅ​ភូមិ​ក្រូចឆ្មារ ឃុំ​ខ្សាច់​ប្រឆេះ ស្រុក​ក្រូចឆ្មារ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៥ តុលា លោក​ប៉ុក តារា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​នគរបាល​ស្រុក​ត្បូងឃ្មុំ ចុះ​ឆែកឆេរ​បន្ទប់​ជួល​ដាក់​ខារ៉ាអូខេ​យីហោ​«​នឹក​ជា​និច្ច​៩៩៩»​មា​នទី​តាំងនៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ដែល​ឈ្មោះ ងី ស្រី​នី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ជា​អ្នក​ជួល​បើក​ខារ៉ាអូខេ រហូត​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់​ និង​វត្ថុ​តាង​​ ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​សួរនាំ និង​បន្ត​ស្រាវជ្រាវ​រក​មេខ្លោង​ជួញដូរ​គ្រឿងញៀន​បន្ត​ទៀត ដើម្បី​ចាប់​យក​មក​ផ្តន្តា​ទោស​តាម​នីតិវិធី​ច្បាប់ ៕