ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការហើយ! នៅភ្នំពេញ តំបន់ក្រហម មាន ៩សង្កាត់ តំបន់លឿងទុំ ៤១សង្កាត់ និងតំបន់លឿង ៦៦សង្កាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សេចក្តីសម្រេចរបស់​រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បង្ហាញថា តំបន់ក្រហម មាន ​៩សង្កាត់ ក្នុង…

ភ្នំពេញ៖ សេចក្តីសម្រេចរបស់​រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បង្ហាញថា តំបន់ក្រហម មាន ​៩សង្កាត់ ក្នុង ៥ខណ្ឌ​​។​ តំបន់លឿងទុំ មាន ៤១សង្កាត់ នៅក្នុងខណ្ឌទាំង ១៤ និងតំបន់លឿង មាន ៦៦​សង្កាត់ នៅក្នុង ១៣​ខណ្ឌ ( លើកលែងតែខណ្ឌមានជ័យ​)។

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី​ភ្នំពេញ បង្ហាញថា​ តំបន់ក្រហម មាន ៩សង្កាត់​ រួមមាន៖

១-ខណ្ឌទួលគោក៖ ភូមិ១៤ ភូមិ១៦ និងភូមិ១៧ ក្នុងសង្កាត់​បឹងសាឡាង។

២-ខណ្ឌដង្កោ​៖ ភូមិប្រការ ក្នុងសង្កាត់ព្រៃស និងភូមិ​ម័ល ភូមិថ្មី និងភូមិសំបូរ ក្នុងសង្កាត់ដង្កោ​។

៣-ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ​ទី១ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពុន​ទី១​។

៤-​ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១

៥-ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១

ចំណែកតំបន់លឿងទុំ មាន ៤១​សង្កាត់​​ ក្នុងខណ្ឌទាំង ១៤ រួមមាន៖

១-ខណ្ឌចំការមន៖ សង្កាត់ទួលទំពូង​ទី២ សង្កាត់​បឹងត្របែក និងសង្កាត់ទន្លេបាសាក់ ( ភូមិ ៩ និងភូមិ១៦ )

២-ខណ្ឌ​ដូនពេញ៖ សង្កាត់​ផ្សារកណ្តាលទី១ សង្កាត់​ផ្សារកណ្តាលទី២ និងសង្កាត់​ផ្សារចាស់

៣-ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី១ សង្កាត់អូរឫស្សីទី២ សង្កាត់​អូរឫស្សីទី៣ សង្កាត់​វាលវង់ និងសង្កាត់បបឹងព្រលឹត ( ភូមិ៤ ភូមិ៥ និងភូមិ៦ )

៤-ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ( លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧ )

៥-ខណ្ឌ​ដង្កោ៖ សង្កាត់​ព្រៃស ( លើកលែងភូមិ​ប្រការ ) និងសង្កាត់​ដង្កោ ( លើកលែង​ភូមិម័ល ភូមិ​ថ្មី និងភូមិសំបូរ )

៦-ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ខ

៧-ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់​ច្រាំងចំរេះទី២

៨-ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង

៩-ខណ្ឌ​ពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ និងសង្កាត់​កាកាបទី១

១០-ខណ្ឌជ្រោយចង្វារ៖ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប

១១-ខណ្ឌព្រែកព្នៅ៖​ សង្កាត់ព្រែកព្នៅ ( ភូមិ​ព្រែកព្នៅ ភូមិកណ្តាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល ) សង្កាត់ពញាពបន់ ( ភូមិធំត្បូង ) និងសង្កាត់គោករកា ( ភូមិ​គោករកា ភូមិអណ្តូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំង​ពោធិ៍ និងភូមិភ្លូផ្អែម)​

១២-ខណ្ឌច្បារអំពៅ៖ សង្កាត់​ច្បារអំពៅ​ទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកប្រា និងសង្កាត់​និរោគ ( លើកលែងតំបន់បុរីប៉េងហួត បឹងស្នោរ )

១៣-ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកង​ទី៣ និងសង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង​

១៤-ខណ្ឌកំបូល៖ សង្កាត់កន្ទោក ( ភូមិកន្ទោកជើង ) និងសង្កាត់​ស្នោរ ( ភូមិ​ទួលលៀប)  

រីឯតំបន់លឿង មាន ៦៦សង្កាត់​ រួមមាន៖

១-ខណ្ឌចំការមន៖ សង្កាត់​ទួលទំពូងទី១ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់​ទន្លេបាសាក់ ( លើកលែងភូមិ៩ និងភូមិ១៦ )។

២-ខណ្ឌ​ដូនពេញ៖ សង្កាត់​ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ សង្កាត់បឹងរាំង សង្កាត់​ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ

៣-ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី៤ សង្កាត់មនោរម្យ សង្កាត់មិត្តភា និងសង្កាត់​បឹងព្រលឹត ( លើកលែង​ភូមិ៤ ភូមិ៥ និងភូមិ៦ )។

៤-ខណ្ឌទួលគោក៖ សង្កាត់ផ្សារដេប៉ូទី១ សង្កាត់​ផ្សារដេប៉ូទី២ សង្កាត់​ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣  សង្កាត់បឹងកក់ទី១ និងសង្កាត់​បឹងកក់ទី២​។

៥-ខណ្ឌដង្កោ៖ សង្កាត់ពឹងទឹក សង្កាត់ព្រៃវែអ សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំបពៅ សង្កាត់ជើងឯង សង្កាត់គងនយ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន​។

៦-ខណ្ឌឫស្សីកែវ៖ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែទី២​

៧-ខណ្ឌសែនសុខ៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់​

៨-ខណ្ឌពោធិ៍សែនជ័យ​៖ សង្កាត់ត្រពាំង​ក្រសាំង សង្កាត់សំរោងក្រោម និងសង្កាត់​កាកាទី២​

៩-ខណ្ឌ​ជ្រោយចង្វារ៖ សង្កាត់​ព្រែកតាសេក សង្កាត់កោះដាច់ និងសង្កាត់​បាក់ខែង

១០-ខណ្ឌព្រែកព្នៅ៖ សង្កាត់​សំរោង សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ ( លើកលែងភូមិ​ព្រែកព្នៅ ភូមិកណ្តាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល ) សង្កាត់​ពញាពន់ ( លើកលែង​ភូមិធំត្បូង ) និងសង្កាត់គោករកា ( លើកលែង​ភូមិគោករកា ភូមិអណ្តូង ភូមិ​ខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម )។​

១១-ខណ្ឌច្បារអំពៅ៖ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ ( តំបន់បុរីប៉េង​ហួតបឹងស្នោរ )។​

១២-ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក និងសង្កាត់ទួលស្វាយព្រៃទី២​។

១៣-ខណ្ឌកំបូល៖ សង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ សង្កាត់ប្រទះឡាង សង្កាត់កន្ទោក ( លើកលែង​ភូមិកន្ទោកជើង ) និង​សង្កាត់ស្នោរ ( លើកលែង​ភូមិ​ទួលលៀប )។​

សូមរម្លឹកថា សេចក្តីសម្រេច​របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ស្តីពី ការបន្តការបិទខ្ទប់ភូមិ​សាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ​នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិ​សាស្ត្ររាជធានីភ្នំពេញ ត្រូវបានកំណត់ជា ៣ តំបន់ រួមមាន៖ តំបន់ក្រហម សំដៅដល់ភូមិ​សាស្ត្រ​ ដែលមានការ​ឆ្លងរាលដាលធ្ងន់ធ្ងរ​នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ តំបន់​លឿងទុំ សំដៅដល់ភូមិ​សាស្ត្រ ដែល​មានការឆ្លងរាលដាល​កម្រិតមធ្យម​នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ តំបន់លឿង សំដៅដល់​ភូមិសាស្ត្រ ដែលមានការ​ឆ្លងរាលដាល​កម្រិតស្រាល​នៃជំងឺកូវីដ១៩​ ក្នុងសហគមន៍​។

ក្នុងសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ក៏​បាន​កំណត់ថា វិធានការ​ ដែលត្រូវអនុវត្ត​ចំពោះ​ភូមិសាស្ត្រ​រាជធានីភ្នំពេញ ត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ការហាមឃាត់សកម្មភាពនានា នៅក្នុង​តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង​ ក៏បានកំណត់​នៅក្នុងសេចក្តីសម្រេចនេះផងដែរ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ