ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបគ្រឿង​ញៀន​នៅ​ចំណុច​ភូមិ​សត្វ​ពង ស្រុក​ឈូកឃាត់ខ្លួន​ជន​សង្ស័យ​២នាក់​​

10 ឆ្នាំ មុន

ខេត្តកំពត ​៖ ​​លោក​វរសេនីយ៍ទោ ហែម ច​ន្ទ័​ដា​រ៉ា ​មេបញ្ជាការ​រង​ និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​អធិការកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ តុលា ២០១៥ វេលាម៉ោង៣ និង៣០​នាទី​រសៀល ​កំលាំង​មន្ទីរ​យុត្តិធម៌​អធិការកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​សត្វ​ពង​ ឃុំ​សត្វ​ពង ​ស្រុក​ឈូក ឃាត់ខ្លួន​ជនសង្ស័យ​បាន​២នាក់​ព្រមទាំង​រឹបអូស​វត្ថុ​តាង​ និង​ថ្នាំ​ញៀន​បាន​មួយ​ចំនួន​ធំ​។

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​មាន​ឈ្មោះ ម៉​ន សុស ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី​ និង ឈ្មោះ សឹង គឹ​ម​សែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​មុខរបរបើកបរ​​ មាន​ទីលំនៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​។

វត្ថុ​តាង​រឹបអូស​បាន​មានថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​ធំ និង​១៩​កញ្ចប់​តូច ឧបករណ៍ សំរាប់​ជក់​១​សំរាប់​ កុំ​ព្យួរ​ទ័​រ​១​គ្រឿង រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ស្លែ​គ្មាន​ស្លាក​លេខ​១​គ្រឿង ម៉ូតូ​ម៉ាក​ឃ្លិ​ក​ពណ៌​សលាយ​ស្លា​ទុំ​គ្មាន​ស្លាក​លេខ​១​គ្រឿង ​និង​ទូរ​សព្ទ័​ដៃ​ម៉ាក​អិន​ចុច​ពិល​១​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុ​តាង​ត្រូវ​បាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕    ​