ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូយោធាថៃចំនួន១៩នាក់ បានចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោងជាង០២រសៀលថ្ងៃទី១៥ តុលា ២០១៥ ដើម្បីទស្សនកិច្ចមើលពីសក្តានុពលក្រុងប៉ោយប៉ែត ។
ប្រតិភូថៃ មុនចូលមកកម្ពុជានៅខាងច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញមានរថយន្តស៊ីរ៉ែននាំមុខព្រោងព្រៀត ។
មន្ត្រីកម្ពុជានៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា ប្រតិភូថៃមួយក្រុមខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកប្រាក់ សាមស៊ុប្រាសេត អគ្គមេបញ្ជាការរងកងខេមរភូមិន្ទថៃ ។



ចែករំលែកព័តមាននេះ