ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុរ៉ង់បញ្ជូន​ទ័ព​ច្រើន​ពាន់​នាក់​ទៅ​កាន់ស៊ី​រី​​ស្លា.ប់​ឧត្តមសេនីយ៍​3​នាក់​ហើយ

8 ឆ្នាំ មុន

គណៈប្រតិភូ​សភា​អីុ​រ៉​ង់​មួយ​បាន​មក​ដល់ទី​ក្រុង​ដា​ម៉ាស់ កាលពី​ថ្ងៃ​ទី​១៤ តុលា ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ដែល​កងទ័ព​របស់​លោក​កំពុង​រៀបចំ​ការ​វាយលុក​ថ្មី​មួយ​ប្រឆាំង​ពួក​ឧទ្ទាម

គណៈប្រតិភូ​សភា​អីុ​រ៉​ង់​មួយ​បាន​មក​ដល់ទី​ក្រុង​ដា​ម៉ាស់ កាលពី​ថ្ងៃ​ទី​១៤ តុលា ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ដែល​កងទ័ព​របស់​លោក​កំពុង​រៀបចំ​ការ​វាយលុក​ថ្មី​មួយ​ប្រឆាំង​ពួក​ឧទ្ទាម ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​អីុ​រ៉​ង់ និង​រុ​ស្ស៊ី ។

ទស្សនកិច្ច​របស់​គណៈប្រតិភូ​នេះ ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ​សន្តិសុខ​ជាតិ និង​កិច្ចការបរទេស​របស់​សភា​អីុរ៉​ង់ លោក ALAEDDIN BOROUJERDI ធ្វើ​ឡើង​ជួន​ពេល​គ្នា​ជាមួយ​ការ​ប្រកាស​ពី​ការ​ស្លាប់​ឧត្តមសេនីយ៍​២​រូប នៃ​កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​នៅ​ស៊ី​រី ។ ឧត្តមសេនីយ៍ទោ FARSHAD HASOUNIZADEH និង​ឧត្តមសេនីយ៍ត្រី HAMID MOKHTARBAND ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១២ តុលា ពេល​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ មេបញ្ជាការ​មួយ​រូប​ទៀត​របស់​កងឯកភាព​ពិសេស​នៃ​កង​ឆ្មាំ​បដិវត្តន៍​អីុរ៉​ង់ ឧត្តម​សេនីយ៍ HOSSEIN HAMADANI បាន​ស្លាប់​រួច​ហើយ កាលពី​ស​ប្តា​ហ៍​មុន​នៅ​ជិត​ទីក្រុង​អា​ឡែ​ប ។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អីុ​រ៉​ង់​បាន​បញ្ជូនទាហាន​ជា​ច្រើន​ពាន់​នាក់​មក​កាន់​ស៊ី​រី ដើម្បី​ចូលរួម​ក្នុង​ការ​វាយលុក​នា​ពេល​ខាង​មុខ​នេះ​របស់​កងទ័ព​លោក​អាសា​ដ ប្រឆាំង​​ពួក​ឧទ្ទាម​នៅ​ខេត្ត​អា​ឡែ​ប​ភាព​ពាយ័ព្យ​ប្រទេស ជាមួយ​ការ​ជួយ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី ។ នេះ​ជា​ការ​អះអាង​ប្រាប់​រ៉​យ​ទ័​រ​របស់​អ្នក​ទទួលខុសត្រូវ​តំបន់​២​រូប ។

យោង​តាម​ការ​ដកស្រង់​សម្តី​របស់​ទូរទស្សន៍​រដ្ឋ​អីុ​រ៉​ង់ IRIB ពេល​មក​ដល់ទី​ក្រុង​ដា​ម៉ាស់ លោក ALAEDDIN BOROUJERDI ថ្លែង​ថា ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​ទទួល​បរាជ័យ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម ។ កិច្ច​សហប្រតិបត្តិការ​រវាង​ស៊ី​រី អីុ​រ៉ា​ក់ អីុ​រ៉​ង់ និង​រុ​ស្ស៊ី​មាន​លក្ខណៈ​វិជ្ជមាន ហើយនឹង​ទទួល​បាន​ជោគជ័យ ។

ដោយ​មានការ​ជួយ​ប្រយុទ្ធ​របស់​អីុ​រ៉​ង់ និង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ និង​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី​អាច​ឱ្យ​កងទ័ព​ស៊ី​រី​ងាក​មក​ធ្វើការ​វាយលុក​វិញ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ដែល​នៅ​ទីនោះ​កងទ័ព​ស៊ី​រី​បាត់បង់​ដែនដី​កាន់កាប់​យ៉ាង​ធំ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ៕