សភាអឺរ៉ុបដែលបើកកិច្ចប្រជុំពេញអង្គនៅទីក្រុងស្ត្រាស្បួរ បានអនុម័តកាលពីថ្ងៃទី១៤ តុលា ដកអភ័យឯកសិទ្ធិសមាជិកសភាមួយរូបរបស់ខ្លួន គឺជនជាតិហុងគ្រី លោក BELA KOVACS សមាជិកគណបក្សស្តាំនិយមជ្រុល JOBBIK ជាប់សង្ស័យពីបទធ្វើចារកម្មឱ្យរុស្ស៊ី ។ ការដកអភ័យឯកសិទ្ធិនេះនឹងអាចឱ្យតុលាការហុងគ្រីបើកការស៊ើបអង្កេតមួយ ។
លោក KOVACS អាយុ៥៤ឆ្នាំ ដែលធ្វើដំណើរញឹកញាប់មកកាន់ក្រុងមូស្គូ សង្ស័យជួបយ៉ាងទៀងទាត់ និងជាសម្ងាត់ជាមួយពួកអ្នកការទូតរុស្ស៊ី ។
ប្រទេសរុស្ស៊ីចាប់តាំងពីវាទយកតំបន់គ្រីមេ ព្រមទាំងលូកដៃចូលក្នុងសង្គ្រាមនៅភាគខាងកើតអ៊ុយក្រែនមក បានពង្រីកសកម្មភាពកាន់តែខ្លាំង ពិសេសសំដៅលើបណ្តាគណបក្សស្តាំនិយមជ្រុលអឺរ៉ុប ដែលខ្លួនប៉ុនប៉ងឱ្យគណបក្សទាំងនេះធ្វើការគាបសង្កត់លើសភាអឺរ៉ុប និងមតិសាធារណៈក្នុងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ។
បើស៊ើបទៅដឹងថា លោកពិតជាធ្វើចារកម្មឱ្យរុស្ស៊ី នោះលោក KOVACS អាចមានទោសជាប់គុកពី២ទៅ៨ឆ្នាំ ៕
ចែករំលែកព័តមាននេះ