អាមៀរ ខាន់ អ្នកប្រដាល់ជនជាតិអង់គ្លេស បង្ហើបឱ្យដឹងថា លោកបានលុបចោលការចរចាឡើងប្រកួតជាមួយម៉ានី ប៉ាក់គីអាវ អ្នកប្រដាល់ជនជាតិហ្វីលីពីន នៅឆ្នាំក្រោយហើយ បន្ទាប់ពីភាគីម្ខាងទៀតបង្ហាញឥរិយាបថមិនយល់ព្រម ។
អាមៀរ ខាន់ បានខកបំណងក្នុងការឡើងប្រកួតជាមួយហ្វ្លយ ម៉េវេដឌ័រ កំពូលអ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិក កាលពីខែកញ្ញា កន្លងទៅ និងកាលពីមុននេះសាមីខ្លួនក៏មានសង្ឃឹមថា នឹងមានឱកាសប្រកួតជាមួយម៉ានី ប៉ាក់គីអាវ ដែរ ។ ប៉ុន្តែជាចុងក្រោយនេះ មានលេចឮពាក្យចចាមអារ៉ាមថា ប៉ាក់គីអាវ អាចនឹងចរចាសុំសងសឹកហ្វ្លយ ម៉េវេដឌ័រជាថ្មីមុនពេលរូបគេចូលនិវត្តន៍ ។
ទោះជាបែបណា មានការព្យាករទុកថា អាមៀរ ខាន់ ដែលបច្ចុប្បន្នជាជើងឯកទម្ងន់ស្រាលរបស់ WBC នោះ អាចនឹងប្ដូរទិសទៅប្រកួតជាមួយដេននី ហ្គាស៊ីយ៉ា និងឡាមុន ពីទ័រសុន ដែលពួកគេធ្លាប់ឈ្នះកាលពីមុន រួមទាំងអ្នកប្រដាល់ ធីម ប៊្រេដលី ជើងឯកទម្ងន់ស្រាលរបស់ WBO និងខេលប្រ៊ូក ជើងឯកទម្ងន់ស្រាលរបស់ IBF ក៏ថាបាន ៕
ចែករំលែកព័តមាននេះ