ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​-​ប្រពន្ធ​វ័យក្មេង​រៀប​ការ​ជិត​មួយ​ឆ្នាំ សង្ស័យ​បែក​ថ្នាំ ប្តី​អារ​.​ក​ប្រពន្ធ រួច​អារ​.​ក​ខ្លួនឯង

10 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ជា​ប្តី​ដែល​បាន​ធ្វើ​សកម្មភាព​អារ​.​ក​ប៉ង​សម្លាប់​ប្រពន្ធ​ទាំង​កណ្តាល​យប់ រួច​ប៉ង​អារ​.​ក​សម្លាប់​ខ្លួនឯង​ក្នុង​ជម្លោះ​តិចតួច​នោះ នៅ​ថ្ងៃទី១៥ តុលា នេះ​ អាកា​រៈ​អ្នក​ទាំង​២(​ប្តី​-​ប្រពន្ធ​) ត្រូវ​បាន​ធូរ​ស្រាល​វិញ​​​ហើយ ក្រោយ​ពី​ក្រុម​គ្រួសារ​ទាំង​សងខាង​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​នោះ ។

ក្នុង​ករណី​អំពើ​ឃាតកម្ម ដែល​បង្ក​ឡើង​ដោយ​ជន​ដៃដល់​ជា​ប្តី​យក​កាំបិត​បុ័ងតោ​មក​លួច​អារ​.​ក​ប្រពន្ធ​ក្នុង​បន្ទប់​ទាំង​កំពុង​ដេក​លក់ នេះ ត្រូវ​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​ប្រាប់​ថា បាន​កើតឡើង​កាលពី​វេលា​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ តុលា ២០១៥ ស្ថិត​នៅ​លំនៅ​ឋាន​របស់​នារី​រង​គ្រោះ ក្នុងភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ។

បុរស​ជា​ប្តី​ដៃដល់​ចិត្ត​ឆៅ​ឈ្មោះ​អ៊ុ​ច សុ​ផាត អាយុ​១៨​ឆ្នាំ ចំណែកឯ​នារី​ជា​ប្រពន្ធ​ឈ្មោះ​ម៉េ​ង គឹ​ម​ស្រី អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២​នាក់​ទើប​រៀប​ការ​រយៈពេល​ជិត​មួយ​ឆ្នាំ​នេះ​ទេ ។ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា មូលហេតុ​ដែល​ឈាន​ឱ្យ​មាន​ករណី​ប៉ុនប៉ង​ធ្វើ អត្តឃាត​នេះ បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​នោះ​ទេ​។ តែបើ​តាម​ការ​រៀបរាប់​របស់​ក្រុម​គ្រួសារ​សាច់ញាតិ​ទាំង​សងខាង​ប្រាប់​ថា កន្លង​មក​ប្តី​-​ប្រពន្ធ​នេះ គឺ​ឧស្សាហ៍​មាន​ទំនាស់​គ្នា​ជា​ញឹកញាប់ ។

នៅ​មន្ទីរពេទ្យ​ត្រូវ​នារី​រង​គ្រោះជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា នាង​មិន​បានដឹង​ថា ប្តី​មក​លួច​អារ​.​ក​នាង​ទេ ព្រោះ​យប់​ជ្រៅ​នាង​កំពុង​ដេក​នៅ​ក្នុង​បន្ទប់ បន្ទាប់​ពី​មាន​ជម្លោះ​គ្នា​តិចតួច ។ នាង​បន្ត​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ប្តី​របស់​នាង​មាន​អាកា​រៈ​ខុស​ប្លែក​ណាស់ បន្ទាប់​ពី​រូប​បាន​ដើរ​ស៊ីឈ្នួល​អារឈើ​មក ដោយ​មិនសូវ​ចូល​ផ្ទះ​ទេ ហើយ​ត្រូវ​នាង​សង្ស័យ​ថា អាច​ថ្នាំ​ញៀន​ទៀត​ផង ។

ចំណែក​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​កើ​ហេតុ គាត់​បានឮ​សំឡេង​កូនស្រី​គាត់​ស្រែក​ឱ្យ​ជួយ គាត់​ក៏​ស្ទុះ​ចូល​ទៅ​មើល ក៏​ឃើញ​កូនស្រី​គាត់​រត់​ចេញ​មក​ក្រៅ យកដៃ​ខ្ទប់​.​ក​សុទ្ធតែ​ឈាម​ពេញ​ខ្លួន ។ ភ្លាម​ៗ​នោះ គាត់​ក៏​បាន​សួរនាំ​ទៅ​ជន​ដៃដល់​ជា​កូន ប្រសារ ត្រូវ​ជន​នេះ​មិន​និយាយ​ស្តី ក៏​រត់​ចុះ​ទៅ​ក្រោមផ្ទះ​ដោយ​យក​កាំបិត​ផ្គាក់​ទៅ​ជាមួយ និង​បាន​ទៅ​ធ្វើ​សកម្មភាព​អារ​.​ក​ខ្លួនឯង​នៅ​ព្រៃ​ស្រែ​ខាងក្រោយ​ផ្ទះ ។

ភ្លាម​ៗ​គាត់​បាន​រក​អ្នក​ភូមិ​ឱ្យ​ជួយ​នាំ​កូនស្រី​គាត់​មក​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ។ ចំណែកឯ​ជន​ដៃដល់​ត្រូវ​ក្រុម​គ្រួសារ​របស់​គេ​ដើរ​រក​និង​ប្រទះ​ឃើញ​ដេក​សន្លប់​នៅ​កណ្តាល​វាលស្រែ​ខាងក្រោយ​ផ្ទះ​ដោយ​ឈាម​ហូរ​ពេញ​ខ្លួន ។