ខេត្តកំពត ៖ យោងតាមរបាយការណ៍បូកសរុបរបស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញពីតួលេខសរុបគ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃទូទាំងខេត្តឲ្យដឹងថា គិតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ តុលា ២០១៥ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១០លើកលើ១៣លើក បណ្តាលឱ្យមនុស្សស្លាប់១នាក់ស្ត្រី លើ៦នាក់ ស្រ្តីគ្មាន ។ របួសធ្ងន់១៦នាក់ (ស្ត្រី៣នាក់) លើ១៩នាក់ (ស្រ្តី២នាក់) ។ របួសស្រាល៨នាក់(ស្ត្រី១នាក់) លើ៥នាក់ ស្ត្រី១នាក់ ។
ការខូចខាតយានយន្តគ្រប់ប្រភេទធ្ងន់និងស្រាល ម៉ូតូខូចខាតធ្ងន់ចំនួន៦គ្រឿង លើ១០គ្រឿង ស្រាលចំនួន១១គ្រឿង លើ១០គ្រឿង រថយន្តខូចខាតធ្ងន់១គ្រឿង ស្រាល១គ្រឿង គោយន្តខូចខាតធ្ងន់២គ្រឿង និងស្រាល១គ្រឿង ។
មូលហេតុនៃការគ្រោះថ្នាក់មាន ប្រើប្រាស់ល្បឿនលឿន៣លើក ស្រវឹង០លើក បត់ឆ្វេងមិនប្រយ័ត្ន១លើក មិនគោរពសិទ្ធិអាទិភាព២លើក ប្រជែងគ្រោះថ្នាក់២លើក មិនប្រកាន់ស្តាំ៣លើក ៕
ចែករំលែកព័តមាននេះ