ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ថា​ ពលករ​ខ្មែរ​៥​ម៉ឺន​នាក់​កំពុង​ស្នាក់​ និងធ្វើ​ការ​ស្របច្បាប់នៅ​កូរ៉េ​ខាងត្បូង

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូ​រ៉ បាន​ថ្លែង​ថា​ ពលករ​កម្ពុជា​ប្រមាណ​៥​ម៉ឺន​នាក់​បាន​កំពុង​អនុញ្ញាត​ផ្តល់​នូវ​លិខិត​ការងារ​ស្របច្បាប់​បម្រើ​ការងារ​នៅ​កូរ៉េ​។

​តួលេខ​នេះ​​ត្រូវ​បាន​លើក​ឡើងដោយ​មន្ត្រី​ក្រសួងការបរទេស​កូ​រ៉េ ​កាលពី​ថ្ងៃ​ទី​១៤​ តុលា​ ២០១៥ ​បន្ទាប់​ពី​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក​គឹ​ម ហុង​ក្យ​ន់​(Kim Hong Kyun)​ នៅ​ទីស្តីការ​ក្រសួងការបរទេស​។

លោក​ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែង​ថា​ ការ​ថ្លែង​របស់​មន្ត្រី​កូរ៉េ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជិត​មួយ​ម៉ោង​ជា​មួយលោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​ និង​អនុរដ្ឋមន្ត្រី​ការ​បរទេស​កូ​រ៉េដែលបាន​ពិភាក្សា​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ និង​ក្នុង​តំបន់​ផង​ដែរ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព