ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា សំណេះសំណាល និង​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​បុរី​រុងរឿង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ដែល​មាន​លោក​ពុង ឃាវ​សែ អគ្គនាយក បាន​ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុង​បុរី​រុងរឿង

រាជធានី​ភ្នំពេញ ៖  ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ដែល​មាន​លោក​ពុង ឃាវ​សែ អគ្គនាយក បាន​ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុង​បុរី​រុងរឿង ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ ។ ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១០ តុលា ២០១៥ នៅ​ក្នុង​បុរី​រុងរឿង ខណ្ឌ​ជ្រោយចង្វា ដោយ​មាន​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ចូលរួម ។

លោក​ពុង ឃាវ​សែ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ ឱ្យ​បងប្អូន​មាន​ភាព​ងាយស្រួល​រស់នៅ ដោយ​បង្កើត​ជា​ផ្សារ​ឱ្យ​បងប្អូន​ប្រកប​របរ​លក់ដូ ធ្វើ​អាជីវកម្ម​សម្រាប់​ចិញ្ចឹមជីវិត​។  មិនតែប៉ុណ្ណោះ​សម្រាប់​ចាស់ជរា លោក​នឹង​ជួយ​ឧបត្ថម្ភ​ដល់​ពួក​គាត់​ទៅ​តាម​លទ្ធភាព ព្រមទាំង​ឧបត្ថម្ភ​ដល់​កុមារ​ដែល​មក​ពី​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ឱ្យ​ចូល​រៀន​នៅ​ក្នុង​សាលា​ឱ្យ​បាន​គ្រប់​គ្នា ហើយ​សម្រាប់​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ និង​ពុំ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ លោក​នឹង​ជួយ​ដោះស្រាយ​ឱ្យ​ពួក​គាត់​បន្ត​ការ​សិក្សារ​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​យកចំណេះ​ធ្វើការ​ជួយ​ខ្លួនឯង ជួយ​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​ពិធី​សំណេះសំណាល​តំណាង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា បាន​ផ្ដល់​អំណោយ​បន្តិចបន្តួច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​បុរី​រុងរឿង រួម​មាន​ថវិកា​មួយ​ចំនួន មុង ភួយ  និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​សម្រាប់​ប្រើប្រាស់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​តំណាង​ក្រុម​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​រុងរឿង​ទាំងអស់ ចេះ​ស្រលាញ់ យោគយល់ សាមគ្គី​គ្នា ព្រមទាំង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​អ្នក​រស់នៅ​ក្នុង​បុរី​តែ​មួយ​ជាម​ហា​គ្រួសារ​តែ​មួយ ៕