ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ខេត្ត​ព្រះ​សីហនុ​រៀបចំ​ព្រះ​រាជ​​ពិធី​គោរពព្រះ​វិញ្ញាណ​ក្ខ​ខ្ឋ ព្រះ​បរម​រតន​កោដ្ឋគម្រប់​ខួប៣​ឆ្នាំ

10 ឆ្នាំ មុន

​ខេត្តព្រះសីហនុ ៖ សាលាខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​មន្ទីរអង្គភាព រដ្ឋបាល​ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និស្សិត ព្រះសង្ឃ ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​​ បាន​រៀបចំ​ពិធីគោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ឋ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហ​នុ ព្រះ​បរម​រតនកោដ្ឋគម្រប់​ខួប៣​ឆ្នាំថ្ងៃ​ទី១៥ តុលា ​២០១២ – ​១៥ ​តុលា ​២០១៥ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារ​ព្ឋ​ធ្វើ​ឡើងនៅ​វេទិកា​បុណ្យ​ជាតិ៧មក​រា ស្ថិត​ក្នុង​សង្កាត់​លេខ៣ ក្រុង​​ព្រះ​សីហ​នុ ។

​លោក យន្ត មីន អភិបាល ​អភិបាលខេត្ត​​ បាន​មាន​ប្រសា​ស​ន៏​ថា ក្នុង​នាម​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋ ជា​កូនចៅ ចៅទួត ទាំងអស់​​ទូទាំងខេត្ត​ព្រះ​សីហ​នុ សូម​ចូលរួម​ក្នុង​ភាព​ក្រៀមក្រំ​​លំឱន​កាយវាចា​ចិត្ត​គោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ឋ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ចង​ចាំ​ជា​និច្ចនូវ​ព្រះរាជ​បូជនីយកិច្ចក្នុង​ការ​ដឹកនាំ​ទាមទារ​យក​បាន​​ឯករាជ្យ​ជាតិ កិច្ច​ការពារ​បូរណភាព​ទឹកដី និង​ការ​អភិវឌ្ឍ​​ប្រទេសប្រកបដោយ​សេចក្តីសុខ ថ្លៃ​ថ្នូរ ធ្វើ​ឱ្យ​​ប្រទេស​ជាតិ មានការ​អភិវឌ្ឍ​​រីក​ចម្រើន​ជា​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​ ។

លោក យន្ត មីន បាន​បន្ត​​ថា ការ​បាត់បង់​ព្រះរាជ​វត្តមានដ៏​ឧត្តុ​ង្គ​ឧត្តម​នៃ​ព្រះ​អង្គ​ សម្តេចព្រះ​មហា​វីរក្សត្រ ព្រះរាជ​បិតា​ឯករាជ្យ​ជាតិខ្មែរ គឺជា​ការ​បាត់បង់​តួអង្គ នៃ​ព្រះមហា​ក្សត្រ​ខ្មែរដ៏​ឆ្នើម​ដែល​ជា​និច្ច​​​កាល ​ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ្យ​បូជនីយកិច្ច ដើម្បី​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ប្រកបដោយ​ព្រះ​បញ្ញាញាណ ភ្លឺ​ថ្លា វៀងវៃ គ្រប់​កាលៈទេសៈ ថ្វីបើ​ព្រះ​រូប ព្រះ​កាយ របស់​ព្រះ​អង្គ និង​​ព្រះដួងវិញ្ញាណ​ក្ខ​ន្ឋ​របស់​ព្រះ​អង្គ បាន​យាង​ទៅ​កាន់​បរលោក​ទៅ​ហើយ​ក្តី ប៉ុន្តែ​​ព្រះ​វីរ​គំរូ​ដ៏​ឆ្នើម​លើ​គ្រប់​វិស័យ របស់​​សម្តេចឪជា​អង្គ​ម្ចាស់ ទ្រង់​ស្ថិត​នៅ​ជា​និច្ច​​កាល ក្នុង​មនសិការ និង​ឆ​ន្ទៈ​របស់​ទូល​ព្រះ​បង្គំ​​យើង​​ទាំងអស់​គ្នា ដែល​ជា​កូន ជា​ចៅ ចៅទួត របស់​ព្រះ​អង្គ ពិតជា​នៅ​គង់​វង្ស ស្ថិតស្ថិរ​ជា​អមតៈ រៀង​រហូត​មិន​មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ ៕