រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា គិតត្រឹមម៉ោង១១និង១០នាទីថ្ងៃត្រង់ថ្ងៃទី១៥ តុលានេះ នៅតាមកំណាត់ផ្លូវ និងលើស្ពានមួយចំនួនកំពុងតែមានការកកស្ទះបណ្តើរៗហើយ ដោយសារមន្រ្តីរាជការ បុគ្គលិកនិងកម្មករ បានវិត្រឡប់ពីចូលរួមជួបជុំក្រុមគ្រួសារនៅក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌចូលរាជធានីភ្នំពេញវិញ ខណៈដែលនៅតាមក្រសួងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងរោងចក្រសហគ្រាសភាគច្រើននឹងចូលបម្រើការងារជាប្រក្រតីនៅថ្ងៃស្អែក ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ការកកស្ទះជាបណ្តើរៗគិតត្រឹមម៉ោងជាង១១ថ្ងៃត្រង់នេះ មាននៅកំណាត់ផ្លូវជាតិលេខ៥ ស្ពានជ្រោយចង្វារទី២ កំណាត់ផ្លូវជាតិលេខ១ពីគល់ច្បារអំពៅចាស់ទៅដល់វត្តនិរោធ និងរង្វង់មូលចោមចៅជាដើម ៕




ចែករំលែកព័តមាននេះ