ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងើចសរសើរ​ទឹកចិត្ត​! កីឡាការិនី​ខ្មែរ​-​អា​មេ​រិ​ក អែម សុ​វ​ណ្ណា​រី ប្រកាស​រៃ​អង្គាស​ជួយ​កុមារ​កំព្រា​មួយ​កន្លែង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ដើម​ចេញពី​ជីវិត​អ្នក​ខ្វះខាត​នៅ​លើ​ទឹកដី​អា​មេ​រិ​ក កីឡាការិនី អែម សុ​វ​ណ្ណា​រី ដែល​ជា​កូន​ខ្មែរ​រស់នៅ​ទីនោះ បាន​អះអាង​ថា​នាង នឹង​ធ្វើ​យុទ្ធនាការ​រៃ​លុយ​អោយ​បាន​ជោគជ័យ ដើម្បី​រ៉ៃ​ប្រាក់…

រាជធានី​ភ្នំពេញ ៖ ផ្ដើម​ចេញពី​ជីវិត​អ្នក​ខ្វះខាត​នៅ​លើ​ទឹកដី​អា​មេ​រិ​ក កីឡាការិនី អែម សុ​វ​ណ្ណា​រី ដែល​ជា​កូន​ខ្មែរ​រស់នៅ​ទីនោះ បាន​អះអាង​ថា​នាង នឹង​ធ្វើ​យុទ្ធនាការ​រៃ​លុយ​អោយ​បាន​ជោគជ័យ ដើម្បី​រ៉ៃ​ប្រាក់ ជួយ​ដល់​ការ​សិក្សា​របស់​កុមារ​នៅ​អង្គការ Caring for Cambodia នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នាង​បាន​ដាក់​គោលដៅ ស្វែងរក​អោយ​បាន​ក្នុង​ម្នាក់​១៨០ ដុល្លារ ដើម្បី​ជួយ​អោយ​កុមារ​ទាំងនោះ បាន​បំពេញតម្រូវការ​សិក្សា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។

យោង​តាម​ការ​បង្ហោះ មក​ទល់​ពេល​នេះ នាង​បាន​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​ក្នុង​អង្គការ​នោះ​បាន​កាន់តែ​ច្រើន​ដោយ​មក​ទល់​ពេល​នេះ​គឺ​ក្នុង​ម្នាក់​អាច​នឹង​ទទួល​បាន​រហូត​ដល់ ៣០៥ ដុល្លារ អា​មេ​រិ​ក​ក្នុង​ម្នាក់​ហើយ​។ លទ្ធផល​នេះ គឺ​បន្ទាប់​ពី​កីឡាការិនី​គុន​ចម្រុះ ខ្មែរ​-​អា​មេ​រិ​ក រូប​នេះ បាន​ដាក់​បន្ថែម​គោលដៅ​ដល់​ទៅ ៩០០ ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ជួយ​កុមារ​កម្ពុជា​នៅ​Caring for Cambodia ឱ្យ​កាន់តែ​បាន​ច្រើន​។

អ្នកលេង​គុន​ចម្រុះ ខ្មែរ​-​អា​មេ​រិ​ក សុ​វ​ណ្ណា​រី ដែល​មិន​ទាន់​ធ្លាប់​មក​លេង​ទឹកដី​កំណើត​របស់​ឪពុក​ម្តាយ​នៅ​កម្ពុជា បាន​និយាយ​ថា «​វា​ជា​ផ្នែក​មួយ​នៃ​ការ​រ៉ៃ​អង្គាសប្រាក់​របស់​អង្គការ Caring for Cambodia​។ ជួយ​ជំរុញ​និង​លើកទឹកចិត្ត​មនុស្ស​ឱ្យ​ចូលរួម​បរិច្ចាគ ដើម្បី​ជួយ​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​សាលារៀន ហើយ​ក៏​ផ្តល់​ឲ្យ​អ្នកចូលរួម​នូវ​ដំណើរ​ទេសចរណ៍ ជាក់លាក់​មួយ​នៅ​ខេត្តសៀមរាប​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ