ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​កា.ប់​គោ​ក្បែរ​វិមាន​ឯករាជ្យ​០២​នាក់​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​អាជីវករ​៤១​នាក់ ដែល​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ នៅ​វិទ្យាល័យ​បឹង​ត្របែក បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​០២​នាក់ គណៈកម្មការ​ផ្សារ​កាប់​គោ សុំ​ឱ្យ​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រួសរាន់​ទៅ​យក​សំណាក​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​អាជីវករ​៤១​នាក់ ដែល​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ នៅ​វិទ្យាល័យ​បឹង​ត្របែក បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​០២​នាក់ គណៈកម្មការ​ផ្សារ​កាប់​គោ សុំ​ឱ្យ​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រួសរាន់​ទៅ​យក​សំណាក​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

លោក ហាស់ ឆេ​ន ប្រធាន​គណៈកម្មការ​ផ្សារ​កាប់​គោ​បានឱ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​ថា ក្រុម​អាជីវករ លក់ដូរ​នៅ​ក្នុង​ផ្សារ​កាប់​គោ សរុប​មាន​ចំនួន​២៨៦​នាក់ ក្នុង​នោះ​អាជីវករ​តាម​តូប​មាន​ចំនួន​១៨៦​តូប គ្រែ​ចល័ត​មាន​ចំនួន​៧៧ គ្រែ និង​លក់​តាម​កញ្ច្រែង​មាន​ចំនួន​២៣ ។

លោក​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋបាល រាជធានី​ភ្នំពេញ និង​ការ​សំណូមពរ​ពី​គណៈកម្មការ​ផ្សារ​កាប់​គោ ក្រុម​អាជីវករ​ទាំងអស់​បាន​ស្ម័គ្រចិត្ត​ឈប់​លក់ និង​បិទ​ផ្សារ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ពួក​គាត់​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ។

លោក ហាស់ ឆេ​ន បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ក្រុម​អាជីវករ​ចំនួន​៤១​នាក់ បាន​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​បឹង​ត្របែក ។

ក្នុង​ចំណោម​អាជីវក​រទាំង​៤១​នាក់​នោះ បាន​រក​ឃើញ​អ្នក​ផ្ទុក​កូ​វី​ដ​១៩​ចំនួន​០២​នាក់ និង​សម្រាប់​ថ្ងៃ​ទី​២៧ នេះ​អាជីវករ​បាន​នាំ​គ្នា​ទៅ​យក​សំណាក​ជា​បន្តបន្ទាប់ ។

លោក​បាន​អំពាវនាវ​ដល់​ក្រុម​អាជីវករ​ផ្សារ​កាប់​គោ និង​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​រួសរាន់​ទៅ​យក​សំណាក​ឱ្យ​បាន​គ្រប់​គ្នា ។ លោក ហាស់ ឆេ​ន បាន​បញ្ជាក់​ថា បើ​អាជីវករ​ណា​មិន​ទៅ​យក​សំណាក​ដែល​មិន​មាន​ឯកសារ​បញ្ជាក់​ថា បាន​យក​សំណាក​ត្រឹមត្រូវ​នោះ នៅ​ពេល​បើក​ផ្សារ​វិញ គណៈកម្មការ​ផ្សារ​មិន​ឱ្យ​ចូល​លក់​វិញ​ទេ ។

សូម​បញ្ជាក់​ថា ផ្សារ​កាប់​គោ​ក្បែរ​វិមាន​ឯករាជ្យ ស្ថិត​ក្នុង​ខណ្ឌចំការមន ត្រូវ​បាន​បិទ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ដោយ​ក្រុម​អាជីវករ​បាន​ព្រមព្រៀង​គ្នា​ដោយ​ស្ម័គ្រចិត្ត​បិទ​ខ្លួនឯង តាម​ការ​សំណូមពរ​របស់​គណៈកម្មការ​ផ្សារ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩​ផង​ដែរ ទោះ​មិន​ទាន់​មាន​ពាក់​ព​ន្ធ័​ជាមួយ​អ្នក​កូ​វី​ដ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ