ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ AIIB ចាប់កំណើត​ជាមួយ​សមាជិក​57​ប្រទេស ចិន​ថា ទ្វារ​នៅ​តែ​បើកចំហ​សម្រាប់​សមាជិក​ថ្មី​នា​ថ្ងៃ​អនាគត

10 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ការ​អះអាង​ពីសា​មី​ធនាគារ​មូលដ្ឋាន​រដ្ឋធានី​ប៉េ​កាំ​ង​ឲ្យ​ដឹង​ថា មាន​បណ្តា​ប្រទេស​សរុប​ទាំងអស់​ចំនួន​៥៧ ត្រូវ​បាន​អនុម័ត​ឲ្យ​ចូល​ជា​សមាជិក​នៃ​ស្ថាបនិក​របស់​ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​ជា​ឆ្អឹងខ្នង​របស់​ចិន ក្នុង​នោះ ន័​រ​វែ​ស​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ បើ​ទោះជា​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ត្រជាក់​ប្រឆាំង​នឹង​ចិន​យ៉ាងណា​ក្តី ។

ពុំ​មាន​ប្រជាជាតិ​ណាមួយ​ដែល​ចង់​ក្លាយជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​បដិសេធ​ឡើយ ។ ប៉ុន្តែ​តៃវ៉ាន់​ជា​កោះ​គ្រប់គ្រង​ដោយ​ស្វយ័ត ដែល​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ បាន​ដាក់​ពាក្យ​ស្នើ​ធ្វើ​ជា​សមាជិក​នៃ​ស្ថាបនិក​នេះ ហើយ​ត្រូវ​បាន​គេ​បដិសេធ​ចោល ។

សូម​បញ្ជាក់​ថា បណ្តា​ប្រទេស​៧ មុន​នឹង​ត្រូវ​បាន​អនុម័ត​ឱ្យ​ក្លាយជា​សមាជិក​ស្ថាបនិក​កាលពី​ថ្ងៃ​ពុធ ដែល​ត្រូវ​បាន​ចុះ​ឈ្មោះ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​មាន​ដូច​ជា ស៊ុ​យ​អែ​ត អីុ​ស្រា​អែ​ល អាហ្វ្រិក​ខាងត្បូង អា​ស៊ែ​បៃ​ហ្ស​ង់ អីុ​ស្លង់ ព័រ​ទុ​យ​ហ្គា​ល់ និង​ប៉ូ​ឡូញ ។

ចំណែក​សមាជិក​៥៧​ប្រទេស​ទៀត​រួម​មាន ៤​ប្រទេស​មក​ពី​សមាជិក​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​ទាំង​៥​របស់​អង្គការ​សហ​ប្រជា​តិ ១៤​ប្រទេស​មក​ពី​បណ្តា​សហគមន៍​អឺរ៉ុប ២៨​និង​២១​មក​ពី​សមាជិក​នៃ​អង្គការ​ធំ​ៗ ៣៤​ផ្តោត​លើ​ការ​អភិវឌ្ឍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) ។

នៅ​ក្នុង​ចំណោម​សមាជិក​ទាំង​អស់នោះ គឺ​មិន​រាប់​បញ្ចូល​សហរដ្ឋអាមេរិក​ឬ​ជប៉ុន​ឡើយ ប៉ុន្តែ​អ្នកតំណាង​ការទូត​រដ្ឋប្រហារ​ចិន​បន្ទាប់​ពី​ចងសម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ដូច​ជា ចក្រភព​អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ និង​អូស្ត្រាលី បាន​សម្រេចចិត្ត​ចូលរួម​ជា​ផ្នែក​មួយ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​រារាំង​បណ្តា​ប្រទេស​ទាំងនោះ​តាំងពី​ដំបូង​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ។

យោង​តាម​បណ្តាញ​ព័ត៌មាន​ផ្លូវការ​របស់​ស៊ី​ន​ហួរ​ឲ្យ​ដឹង​ថា គ្រឹះស្ថាន​យក្ស​មួយ​នេះ​បាន​ដាក់​ទិស​ដៅ​ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូ​ទាំង​ទ្វីបអាស៊ី​ច្រើន​ជាង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។ ម្យ៉ាងទៀត​បាន​ផ្តល់​នូវ​កាលានុវត្តភាព​នៃ​ការ​ប្រកប​ជំនួញ​ដែល​ហុច​កម្រៃ​ច្រើន​ដល់​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ ។

ជាង​នេះ​ទៀត ស៊ី​ន​ហួរ​បញ្ជាក់​ថា «​ការ​ស្វាគមន៍​អ្នកដំណើរ​មក​ពី​ជុំវិញ​ពិភពលោក របស់​រថភ្លើង Oriental Express កំពុង​តែ​ទទួល​បានការ​លុកលុយ​ចូល​ក្នុង​វិស័យ​នេះ​រួចរាល់​ហើយ​ដែរ រហូត​ឈាន​ទៅ​ដល់​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​ទូទៅ និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ទៀត​ផង​» ។

សារព័ត៌មាន​ស៊ី​ន​ហួរ​របស់​ចិន​ឲ្យ​ដឹង​បន្ថែម​ថា AIIB នឹង​ពុំ​មាន​គោលនយោបាយ​លើកលែង​ដល់​អំពី​ពុក​រលួយ​ឡើយ ហើយ​តាម​រយៈ​គោលនយោបាយ​ម៉ឺងម៉ាត់​នេះ​នឹង​គេច​ផុត​ពី​ការ​ដើរ​តាម​កំហុសឆ្គង​ចាស់​បាន ។

ប៉ុន្តែ​អ្នក​ដែល​តែង​ចាប់កំហុស​បាន​សម្តែង​ក្តី​បារម្ភ​អំពី​បទដ្ឋាន​របស់​ខ្លួន (​ធនាគារ AIIB) ហើយ​ថែម​ទាំង​លើក​ឡើង​ថា AIIB អាច​ប្រជែង​ជាមួយ​ធនាគារពិភពលោក (WB) ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ដឹកនាំ​ដោយ​ជប៉ុន​បាន ។

ប្រទេស​ចិន​លើក​ឡើង​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​នេះ​បើកទ្វារ​ស្វាគមន៍ និង​រង់ចាំ​ដាក់​បញ្ចូល​សមាជិក​ជា​និច្ច ។ ជាមួយ​គ្នា​នេះ​ដែរ AIIB បាន​អនុម័ត​ឲ្យ​ប្រទេស​ន័​រ​វែ​ស​ចូល​ជា​សមាជិក បើ​ទោះជា​មានការ​កាត់​ផ្តាច់​ការ​រឹតចំណង​កម្រិត​ខ្ពស់​គ្រប់​ជ្រុងជ្រោយ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​អូ​ស្លូ​យ៉ាងណា​ក្តី បន្ទាប់​ពី​ពានរង្វាន់​ណូបែល​សន្តិភាព​បាន​ទៅ​លើ​លោក Liu Xiaobo កាលពី​ឆ្នាំ​២០១០ ។

ចំណែក​រដ្ឋាភិបាល​ន័​រ​វែ​ស​នៅ​តែ​ប្រកាន់ខ្ជាប់​ថា គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​ឯករាជ្យ​បាន​សម្រេចចិត្ត​នៅ​ក្នុង​ជម្រើស​ដោយ​ខ្លួនឯង ប៉ុន្តែ​អាជ្ញាធរ​ចិន​បាន​បំផ្លាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ធម្មនិយាមកម្ម (​ដាក់​បញ្ញត្តិ​របប​សេដ្ឋកិច្ច​) នៃ​ទំនាក់ទំនង ។

ទោះជា​យ៉ាងណា លោក Shi Yaobin អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ដែល​កំពុង​ដឹកនាំ​ការ​ចរចា​ឈាន​ដល់​ការ​បង្កើត​ធនាគារ​នេះ បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ៖ «​បើទុកជា​សមាជិក​ស្ថាបនិក​ផ្តល់​សច្ចាប័ន​ចប់​សព្វគ្រប់​ហើយ​ក្តី ក៏​គ្រឹះស្ថាន​នេះ​នឹង​បន្ត​ទទួលយក​សមាជិក​ថ្មី​នៅ​ថ្ងៃ​អនាគត​ដែរ​» ៕