ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​ ពលករ​ចាប់ផ្តើម​ត្រឡប់​ទៅ​ធ្វើការ​នៅ​ដី​ថៃ​វិញ

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ពលករ​ខ្មែរ​បាន​ចាប់ផ្តើម​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​ក្នុង​ប្រទេស​ថៃ​វិញ​ជា​បន្តបន្ទាប់​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៥ ពលករ​ខ្មែរ​បាន​នាំ​គ្នា​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ហូរហែ​ ខ្លះ​កាន់​ប័ណ្ណ​ឆ្លង​ដែន​(Borderpass) ខ្លះ​កាន់​លិខិតឆ្លងដែន​ និង​ភាគច្រើន​កាន់​ប័ណ្ណ​ស៊ី​ជម្ពូ​។

ទោះជា​យ៉ាងណា​ការ​វិល​ត្រឡប់​ទៅ​មក​នៃ​ពលករ​ខ្មែរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មុន​និង​ក្រោយ​ពិធីបុណ្យ​ជាតិ​ឆ្នាំ​នេះ​មានការ​ធ្លាក់​ចុះ​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ ពោល​គឺ​ទី​តាំង​បំពេញបែបបទ​ចេញដំណើរ​ពុំ​សូវ​មាន​អ្នកដំណើរ​រង់់ចាំ​ទេ​៕ ​