ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​នៅ​ឥណ្ឌា​! ឆក់​យក​ជីវិត​បុគ្គលិក​ការទូត​អា​មេ​រិ​ក​២​នាក់ និង​​ឆ្លងជាង​១០០​នាក់

4 ឆ្នាំ មុន

ឥណ្ឌា ៖ យោង​តាម​ប្រភព​ពី CNN បានឱ្យ​ដឹង​ថា មានការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូ​វី​ដ​១៩ ដ៏​ធំ​មួយ​ក្នុង​ចំណោម​បុគ្គលិក​ការទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ឥណ្ឌា​។ ដែល​បណ្តាល​ឱ្យ​បុគ្គលិក​ក្នុងស្រុក​ចំនួន ២​នាក់​បាន​ស្លា​.​ប់ និង​ជាង…

ឥណ្ឌា ៖ យោង​តាម​ប្រភព​ពី CNN បានឱ្យ​ដឹង​ថា មានការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូ​វី​ដ​១៩ ដ៏​ធំ​មួយ​ក្នុង​ចំណោម​បុគ្គលិក​ការទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ឥណ្ឌា​។ ដែល​បណ្តាល​ឱ្យ​បុគ្គលិក​ក្នុងស្រុក​ចំនួន ២​នាក់​បាន​ស្លា​.​ប់ និង​ជាង ១០០​នាក់​ផ្សេង​ទៀត​ធ្វើតេស្ត​វិជ្ជមាន​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ចំ​ពេល​ដែល​ឥណ្ឌា​កំពុង​តស៊ូ​ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ គួររំលឹកថា ប្រទេស​កំពូល​ៗ​នៅ​អឺរ៉ុប​ចាប់ផ្តើម​ជួយ​សង្គ្រោះ​ឥណ្ឌា ខណៈ​ការ​ឆ្លង​បន្ត​បំបែក​កំណត់​ត្រា​ពិភពលោក

អត្រា​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​នៅ​ឥណ្ឌា ឈាន​ដល់​កំរិត​ខ្ពស់ និង​បាន​បំបែក​កំណត់​ត្រា​ឆ្លង​ប្រចាំ​ថ្ងៃ​រយៈពេល ៥ ថ្ងៃ​ជាប់​ៗ​គ្នា​។ វិបត្តិ​ដ៏​ធំ​បំផុត​សម្រាប់​ឥណ្ឌា​គឺ​កង្វះខាត​គ្រែ​អ្នកជំងឺ និង​ជា​ពិសេស​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​។ ដែល​បណ្តាល​ឱ្យ​ប្រជាជន​រាប់​ពាន់​នាក់​ស្លា​.​ប់​រៀងរាល់ថ្ងៃ​។

តាម​ប្រភព​ពី CNN មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ណាមួយ ដែល​បុគ្គលិក​បាន​ស្លា​.​ប់ និង​ធ្វើតេស្ត​វិជ្ជមាន​នោះ​ទេ​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​មាន​ប្រតិបត្តិការ​កុងស៊ុល​ចំនួន ៥ នៅ​តាម​ទីក្រុង​ផ្សេង​ៗ​គ្នា និង​ស្ថានទូត​មួយ​នៅ​រដ្ឋធានី​ញូ​វ​ដែ​លី​។

តាម​ប្រភព​មួយ​បាន​និយាយ​ថា បុគ្គលិក​អា​មេ​រិ​ក​, សមាជិកគ្រួសារ និង​បុគ្គលិក​ធ្វើការ​នៅ​ក្នុងស្រុក​ប្រចាំ​ប្រទេស​ឥណ្ឌា ទើបតែ​ចាប់ផ្តើម​ទទួល​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ក្នុង​រយៈពេល ២​ស​ប្តា​ហ៍​កន្លង​មកនេះ​។

ខណៈ​ដែល​ក្នុង​រយៈពេល ៦​ស​ប្តា​ហ៍​កន្លង​មក បើ​ទោះបីជា​អត្រា​ឆ្លង​របស់​ឥណ្ឌា​កំពុង​កើនឡើង​។ ប៉ុន្តែ​បុគ្គលិក​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​បង្ការ​នៅឡើយ​។ ដែល​នាំ​ឱ្យ​បុគ្គលិក​ខ្លះ​មានការ​អាក់អន់ស្រពន់ចិត្ត​ដោយសារ​តែ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​មិន​ទទួល​បានការ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​អំពី​ពេលវេលា ដែល​បេសកកម្ម​ការទូត​អា​មេ​រិ​ក​នឹង​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ