ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កំពូល​ៗ​នៅ​អឺរ៉ុប​ចាប់ផ្តើម​ជួយ​សង្គ្រោះ​​​​​​​​ឥណ្ឌា ខណៈ​ការ​ឆ្លង​បន្ត​បំបែក​កំណត់​ត្រា​ពិភពលោក

2 ឆ្នាំ មុន

ឥណ្ឌា ៖ កិច្ច​ប្រឹងប្រែង​អន្តរជាតិ​ដែល​រួម​មាន សហរដ្ឋអាមេរិក​, អង់គ្លេស​, បារាំង និង​អា​ល្លឺ​ម៉​ង់ កំពុង​ដំណើរការ​ដើម្បី​ជួយ​ដល់​ប្រទេស​ឥណ្ឌា​។ ខណៈ​ប្រទេស​នេះ​កំពុង​ទទួល​រង​ការ​ខ្វះខាត​អុក​ស៊ី​សែន ព្រមទាំង​គ្រឿង​បរិក្ខា​រវិ​ជ្ជ​សាស្ត្រ​យ៉ាងច្រើន​។…

ឥណ្ឌា ៖ កិច្ច​ប្រឹងប្រែង​អន្តរជាតិ​ដែល​រួម​មាន សហរដ្ឋអាមេរិក​, អង់គ្លេស​, បារាំង និង​អា​ល្លឺ​ម៉​ង់ កំពុង​ដំណើរការ​ដើម្បី​ជួយ​ដល់​ប្រទេស​ឥណ្ឌា​។ ខណៈ​ប្រទេស​នេះ​កំពុង​ទទួល​រង​ការ​ខ្វះខាត​អុក​ស៊ី​សែន ព្រមទាំង​គ្រឿង​បរិក្ខា​រវិ​ជ្ជ​សាស្ត្រ​យ៉ាងច្រើន​។ ចំ​ពេល​មានការ​កើន​ឡើងជា​គំហុក​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ ប៊ៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៥ ខែមេសា បាន​បញ្ជា្ក​ក់​នៅ​លើ​បណ្តាញ Twitter របស់​លោក​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​វត្ថុធាតុដើម​សម្រាប់​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩, គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ជា​ពិសេស​អុក​ស៊ី​សែន និង​ឧបករណ៍​ការពារ​ដើម្បី​ជួយ​ប្រទេស​ឥណ្ឌា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​ការ​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​។

ដោយឡែក​ចក្រភព​អង់គ្លេស​បាន​ចាប់ផ្តើម​បញ្ជូន​ឧបករណ៍​បំ​លែង​ខ្យល់ និង​ឧបករណ៍​ប្រមូលផ្តុំ​អុក​ស៊ី​សែន​ដើម្បី​ជួយ​សង្គ្រោះ​ឥណ្ឌា​។ ស្រប​ពេល​ដែល​បារាំង​, អា​ល្លឺ​ម៉​ង់ និង​គណៈកម្មការ​អឺរ៉ុប ក៏​បាន​សន្យា​បញ្ជូន​ជំនួយ​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ និង​ថ្នាំពេទ្យ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ដល់​ប្រទេស​ឥណ្ឌា​ផង​ដែរ​។

រដ្ឋធានី​ដេ​លី​របស់​ឥណ្ឌា បាន​បន្ត​បិទ​ខ្ទប់​ចំ​ពេល​ដែល​មន្ទីរពេទ្យ​កំពុង​ខ្វះខាត​អុក​ស៊ី​សែន និង​គ្រែ​សម្រាប់​អ្នក​ជំ​ងឹ​កូ​វី​ដ​។ ដែល​បង្ខំ​ឱ្យ​ពេទ្យ​ត្រូវ​រំលែក​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​តំបន់​ផ្សេង​ទៀត ដើម្បី​សង្គ្រោះ​ជិ​វីត​ពួក​គេ​។

ស្រប​ពេល​រដ្ឋាភិបាល​បាន​អនុម័ត​ផែនការ​សម្រាប់​រោងចក្រ​ផលិត​អុក​ស៊ី​សែន​ជាង ៥០០​កន្លែង​នៅ​ទូ​ទាំង​ផ្ទៃ​ប្រទេស​ដើម្បី​ជំរុញ​ការ​ផលិត​អុក​ស៊ី​សែន​ជា​ចាំបាច់​បំផុត​។

ឥណ្ឌា​នៅ​ក្នុង​ថ្ងៃ​ទី​២៦ ខែមេសា​នេះ បាន​បន្ត​បំបែក​កំណត់​ត្រា​ពិភពលោក​លើ​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ និង​សម្រាប់​រយៈពេល​៥​ថ្ងៃ​ជាប់​ៗ​គ្នា​។ ដោយ​ករណី​ឆ្លង​ថ្មី​មាន ៣៥២,៩៩១​នាក់​នៅ​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ នាំ​ឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់ ១៧,៣​លាន​នាក់​។ ស្រប​ពេល​អ្នក​ស្លា​.​ប់​ថ្មី​មាន​ចំនួន ២,៨១២​នាក់​នៅ​រយៈពេល​ដូច​គ្នា​។ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លា​.​ប់​ឡើង​ដល់ ១៩៥,១២៣​នាក់​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ