ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ព្រឹកនេះកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន មន្ត្រីរាជការ ដឹកនាំដោយលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ។
ពិធីគោរពវិញ្ញាណក្ខន្ធនេះធ្វើឡើងនៅក្នុងវត្តធម្មវន័ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយមានការរៀបចំពិធីអុជធូបដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធផងដែរ ។
ក្រៅពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តខាងលើនៅតាមបណ្តាស្រុកនីមួយៗ ក៏មានការរៀបចំគោរពព្រះវិញ្ញាណក្ខន្ធនេះដែរសម្រាប់ក្រុងកំពង់ឆ្នាំងធ្វើនៅវត្តធម្មយុត្តិ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ៕



ចែករំលែកព័តមាននេះ