រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ខណៈនេះសាលាខណ្ឌជ្រោយចង្វារបាននិមន្តព្រះសង្ឃចំនួន៤អង្គរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ គម្រប់ខួប៣ឆ្នាំនៃការសោយទិវង្គត់របស់ព្រះអង្គ(១៥-តុលា-២០១២-១៥-តុលា-២០១៥) ។
ពិធីនេះប្រារព្ធឡើងនៅក្នុងផ្សារបុរីរុងរឿង ដោយមានមន្ត្រីរាជការជុំវិញសាលាខណ្ឌចូលរួមយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំតាំងពីព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ សោយទិវង្គត់មក មន្ត្រីរាជការជុំវិញសាលាខណ្ឌជ្រោយចង្វារក៏ដូចជាមន្ត្រីរាជការទូទាំងប្រទេសកម្ពុជាតែងតែបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ៕



ចែករំលែកព័តមាននេះ