ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី១៤ តុលា ២០១៥ ស្ថិតនៅចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីមានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះថា បានល្បួងកូនស្រីអាយុ១២ឆ្នាំម្នាក់ ទៅរួមភេទបានសម្រេចនៅចំការដំឡូងមួយកន្លែង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះប្រម បញ្ញា អាយុ១៤ឆ្នាំ ចំណែកឯក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ ទាំង២នាក់មានទីលំនៅក្បែរគ្នា ។
ប្រភពបន្តថា មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះទេ ទើបជននោះមកនិយាយល្បួងក្មេងស្រីខាងលើឱ្យទៅជាមួយគេ ដោយប្រាប់ថា នឹងឱ្យលុយទៅនាង ប្រសិនជាព្រមទៅជាមួយនោះ ។ ពេលនោះ ត្រូវនាងតូចទៅតាម ហើយនាំនាងទៅចម្ការដំឡូងខាងក្រោយផ្ទះ ក៏លួងលោមរួមភេទតែម្តង ។ បន្ទាប់រួមភេទរួច ជននោះបានឱ្យលុយទៅនាងមែន តែមិនដឹងថា បានប៉ុន្មាននោះទេ ។
ប្រភពបន្តទៀតថា លុះនាងបានទទួលលុយហើយ ក៏ដើរត្រឡប់មកផ្ទះវិញ ហើយក៏ជួបនឹងម្តាយ តែនាងហាក់ដូចជាមានអាការៈស្លេកស្លាំង និងភិតភ័យខ្លាំងបន្ទាប់ពីជួបម្តាយ ។ ម្តាយឃើញដូច្នោះ ក៏សួរនាងថា កើតអី? រួចត្រូវនាងរៀបរាប់ប្រាប់តាមដំណើររឿង ក៏ត្រូវម្តាយរត់ទៅប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។
ចែករំលែកព័តមាននេះ