ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​បន្ទប់ជួល​មិត្ត​ភ​ក្តិ​​អ្នក​ជិត​ខាង​​ច្រឡំ​ថា​ជា​ចោរ​​នាំ​គ្នា​​ស្វាគមន៍​​ទ្រម​ខ្លួន

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវ​ប្រជាពលរដ្ឋ​ច្រឡំ​ស្មានថា​ជា​ចោរ​​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​បែក​មាត់​ ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង៧​​និង១៥​​នាទី​យប់​ថ្ងៃ​ទី១៤​ តុលា ២០១៥​ ស្ថិត​ក្នុងភូមិ​ស្ពាន​ខ្ពស់ ក្រុម៦​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យ​ឈ្មោះ នេ​ត​ អាយុ​៣១​​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​ បាន​​រៀបរាប់​​ថា មុន​ពេល​កើតហេតុ​ ខ្លួន​មាន​មិត្តភក្ដិ​ម្នាក់​ដែល​ស្នាក់​នៅ​បន្ទប់ ជួល​ ទើប​មក​ពី​ស្រុក​កំណើត​បាន​ហៅ​រូបគេ​មក​លេង ប៉ុន្តែ​បន្ទប់​ជួល​ដែល​នៅ​ជិត​នោះ​ម្ចាស់​បន្ទប់​មិន​ទាន់​ត្រឡប់​មក​វិញ​ទេ ខណៈ​ពេល​ជនសង្ស័យ​ដើរ​ឡើង​ទៅ​ដល់​​បន្ទប់​​ស្រាប់តែ​អ្នក​ភូមិ​ដែល​នៅ​ម្ដុំ​នោះ​ឃើញ​​​​ប្លែក​មុខ​ស្មាន​តែ​ជា​ចោរ​គាស់​បន្ទប់​ជួល ក៏​​សួរនាំ​ស្រាប់តែ​ជនសង្ស័យ​ឆ្លើយ​ទាំង​រដិបរដុប ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​បាន​នាំ​គ្នា​ចាប់​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​បណ្តាល​ឲ្យ​បែក​មាត់​ហូរ​ឈាម​ទើប​ប្រគល់​ឱ្យ​កម្លាំង​សមត្ថកិច្ច​ដែល​បាន​ល្បាត​នៅ​ម្ដុំ​នោះ​​យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ៦​ ។

ចំណែក​មិត្ត​ភ​ក្តិដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួលកើតហេតុ​ខាងលើ​ ពេល​ដែល​ឃើញ​ប្រជាពលរដ្ឋ​វាយ​មិត្ត​ភ​ក្កិត​របស់​ខ្លួន​មិន​ហ៊ាន​ចេញ​មក ខាងក្រៅ​ជួយ​ទេ​ខ្លាច​ប្រជាពលរដ្ឋ​ច្រឡំ​ទៀត ។

លុះ​មក​ដល់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦​​ ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ទៅ​ទើប​ដឹង​ថា​គេ​ម្នាក់​នោះ​ជា​ប្រជាពលរដ្ឋ​ដែល​នៅ​ភូមិ​ជិត​នោះ​ដែរ ​ហើយ​រូប​គាត់​មាន​ឪពុក​ម្តាយ ​និង​មានផ្ទះ​សម្បែងត្រឹមត្រូវ​​ ក្រោយ​ពី​បាន​ណែនាំ​​​អប់រំ​ហើយ ​សមត្ថកិច្ច​ក៍​ឱ្យ​​ជនសង្ស័យ​ម្នាក់​​ធ្វើការ​ចុះ​កិច្ចសន្យា​ និង​ឱ្យ​​ឪពុក​​ម្ដាយ​មក​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕