រាជធានីភ្នំពេញ ៖ បុរសម្នាក់ដើររើសអេតចាយទំនងរកលុយមិនសូវបាន ក៏បែកគំនិត ចូលលួចគាស់យកទ្វារដែករបស់គេ តែត្រូវម្ចាស់ទាន់ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ តុលា ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ជនម្នាក់នេះឈ្មោះ លី ណារ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីអ្នកភូមិនៅកន្លែងកើតហេតុឲ្យដឹងថា គេឃើញជនម្នាក់នេះរុញរទេះរើសអេតចាយដើរចុះដើរឡើងនៅមាត់ផ្លូវ ហើយបន្តិចក្រោយមកស្រាប់តែដើរចូលទៅគាស់យកទ្វារដែកផ្ទះយកទៅដាក់លើរទេះរបស់ខ្លួនធ្វើមិនដឹង ។
ពេលនោះពួកគាត់ក៏ស្រែកថាចោរៗ ភ្ញាក់ផ្អើលដល់អ្នកភូមិផ្សេងទៀតនាំគ្នាដេញចាប់បាន រួចព្រួតវាយមួយដៃមួយជើងម្នាក់ ទើបនគរបាលប៉ុស្តិ៍ចុះទៅដល់ឃាត់ខ្លួនជននេះ ដឹកទាំងរទេះទាំងមនុស្សយកទៅប៉ុស្តិ៍បឹងកក់ទី១ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ