ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​០៩ និង​របួសធ្ងន់​-​ស្រាល​២៩​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៩​នាក់​(​ស្រី​២​នាក់​) អ្នក​របួសធ្ងន់​១៣​នាក់​(​ស្រី​៣​នាក់​) និង​របួសស្រាល​១១​នាក់​(​ស្រី​៣​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក បាន​បង្ក​ឱ្យ​ខូចខាត​យានយន្ត​សរុប​២៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​២១​គ្រឿង​, រថយន្ត​ធុន​តូច​៦​គ្រឿង និង​ថ្មើរជើង
ម្នាក់ ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៥​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​,​បត់​គ្រោះថ្នាក់​២​លើក ,​ស្រវឹង​៣​លើក កត្តា​យានយន្ត​១​លើក និង​មនុស្ស​ដើរ​ឆ្លងផ្លូវ​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២៩​នាក់​(​យប់​៧​នាក់​) ៕