រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនំាស្ថាប័នកំពូលទំាងបីនៃព្រះរាជាណាចក្រកម្ពុជារួមមានព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្សនិងមន្រ្តីរាជការក្រោមឱវាទបានយាង និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ឋព្រះបរមរតនកោដ្ឋ ជាបន្តបន្ទាប់នាព្រឹកថ្ងៃទី១៥ តុលា ២០១៥ នៅស្តូបសម្តេចឪ ដែលស្ថិតនៅប៉ែកខាងកើតវិមានឯករាជ្យ ។
គួរបញ្ជាក់ថា អតីតព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តមសីហនុ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ តុលា ២០១២ ដោយរោគាពាធក្នុងព្រះជន្ម៩០ព្រះវស្សា នៅក្នុងទីក្រុងប៉េកំាងប្រទេសចិន ។
ចែករំលែកព័តមាននេះ